កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថល

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ទទួលបន្ទុករៀបចំសេចក្តីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយ រដ្ឋាភិបាលឌីជីថល ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួង ដឹកនាំសម្របសម្រួលដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

គួររំលឹកផងដែរថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១- ២០៣៥ ត្រូវបានដាក់ឲ្យអនុវត្ត នៅខែ ឧសភា ឆ្នាំ ២០២១ ។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ជាក្របខណ្ឌរួម នៃការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) នៅកម្ពុជា ទៅលើគ្រប់តួអង្គពាក់ព័ន្ធ។ ក្របខណ្ឌនេះ ក៏ចង្អុលឲ្យមានការរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ដែលជាឃ្នាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។

មរយៈគោលនយោបាយទាំងពីរនេះ, កម្ពុជា នឹងចូលរួមជាមួយប្រទេសក្នុងតំបន់ និងសកល ក្នុងការជំរុញ និងទាញយកប្រយោជន៍ជាអតិបរមា ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាន ពីបច្ចេកវិទ្យានេះផងដែរ ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner