ASEM មិនធ្លាប់ ជួបប្រទះក្នុងការ ដោះ ស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិត ពិភព លោកដូច បច្ចុប្បន្ន

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និង បានចូលរួម ដោះស្រា យបញ្ហា ស្មុគ ស្មាញនានានៅក្នុងតំបន់ និង សកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ ហើយ ASEM មិនធ្លាប់ ជួបប្រទះក្នុងការ ដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិត ពិភព លោកដូច បច្ចុប្បន្ន នេះទេ ដែលជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលផលប៉ះពាល់នៃជំងឺកូវីដ-១៩បានជ្រាបចូលគ្រប់ផ្នែកទាំងអស់ នៃសង្គ មរ បស់យើង ហើយការ ស្តារ ឡើងវិញពីជំងឺនេះ គឺ ជាដំ ណើរដ៏វែ ងឆ្ងាយ លំបាក មិនមាន ភាព ប្រាកដប្រជា ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតនេះ។

ការលើកឡើងពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅ សិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រោមកិច្ចសហប្រតិ បត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានមានប្រសាសន៍ទៀតថា ៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បី លើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយ ជាវេទិកាមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM ទាំងអស់ ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកល មានជាអាទិ៍ ៖ សុខភាព សាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហា ការងាររបស់ យុវជន និងយេនឌ័រ ជាដើម ក្នុង ចំណោម បញ្ហា ប្រឈម ជាច្រើន ។

ហើយនៅក្នុងសៀវភៅនេះដែរ បាន បង្ហាញនូវគោលបំណងមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវ បង្ហាញកាលានុវត្តភាព បញ្ហា ប្រឈ ម កំពុង មា ការ ប្រែប្រួល នាពេលបច្ចុប្បន្ន សំដៅសម្រេចបាន អនាគតមួយ ប្រកប ដោយ បរិយាប័ន្ន ចីរភាព ភាពធន់ និងផ្អែកលើវិធាន ច្បាប់សម្រាប់ ASEM ព្រមជាមួយការបង្ហាញ មាគ៌ាធ្វើ ឱ្យ ប្រសើរឡើង វិញ នូវ ពហុភាគីនិយម សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បញ្ចូលនូវការគិតគូដ៏ហ្មត់ចត់ ដែលផ្តោតលើ ទិដ្ឋភាពសំខាន់ៗ ដោយរាប់ ចាប់ ពី ការ តភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជន រហូត ដល់ ការអ ភិវឌ្ឍ ប្រក បដោ យចីរ ភាពផងដែរ៕ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner