សហភាពអឺរ៉ុបព្រមព្រៀងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសបេឡារូស ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួន

អឺរ៉ុប៖ សមាជិកសហភាពអឺរ៉ុបបានយល់ព្រមដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស្ស ជុំវិញវិបត្តិដែលបានធ្វើឱ្យជនចំណាកស្រុកមួយចំនួនធំជាប់គាំងនៅក្នុងតំបន់ព្រំដែនរបស់ខ្លួន។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានលាតត្រដាងរឿងនេះ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាសមាជិករបស់ខ្លួន នៅថ្ងៃ ចន្ទ ម្សិលមិញ។ ជនចំណាកស្រុករាប់ពាន់នាក់ដែលគេជឿជាក់ថា មកពីមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀតនោះ បានប្រមូលផ្តុំគ្នានៅតាមព្រំដែនប្រទេសបេឡារូសជាមួយប៉ូឡូញ ដែលជាសមាជិកសហភាពអឺរ៉ុប។ ជុំវិញបញ្ហានេះ សហភាពអឺរ៉ុបបានចោទប្រកាន់បេឡារូស ពីការលើកទឹកចិត្តជនចំណាកស្រុកឱ្យឆ្លងចូលទៅក្នុងប្លុកនេះ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មពីមុនរបស់ខ្លួនប្រឆាំងនឹងទីក្រុងMinsk។ លោក Borrell បានសង្កត់ធ្ងន់ថា អឺរ៉ុបកំពុងរិះរកមធ្យោបាយ ដើម្បីបញ្ឈប់រដ្ឋាភិបាលរបស់ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ពីការវាយប្រហារប្លុកនេះ។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារូស មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ លោក Borrell មុននេះ បានផ្តល់យោបល់ថា ក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារទេសចរណ៍ និងអ្នកផ្សេងទៀត ដែលសង្ស័យថា ជួយជនចំណាកស្រុកក្នុងការធ្វើដំណើរនោះ នឹងស្ថិតក្នុងបញ្ជីទណ្ឌកម្ម។

ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុននៅប្រទេសបេឡារូស សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំនួនបួនជុំលើមន្ត្រីបេឡារូស រួមទាំងលោកប្រធានាធិបតីបេឡារូស Lukashenko ផងដែរ។ ប្លុកនេះបានបរិហារការបង្រ្កាបក្រោយការបោះឆ្នោតរបស់រដ្ឋាភិបាលរបស់គាត់ លើការតវ៉ាដោយសន្តិវិធី ក្នុងចំណោមសកម្មភាពផ្សេងទៀត៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner