សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​ឱ្យគណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃសមុទ្រ​

​ភ្នំពេញៈសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បាន​ជំរុញ​ឱ្យ​បន្ត​ពង្រឹង​ទីបញ្ជាការ​ជួរមុខ​នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ សមុទ្រ​ឱ្យបាន​រឹងមាំ និង​ចូលរួម​ទប់ ស្កាត់​បទល្មើស​លើ​ផ្ទៃសមុទ្រ។ សម្តេច​ក៏បាន​សំណូមពរ​ដល់​ក្រុមការងារ​បច្ចេកទេស​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ​ត្រូវ​ចងក្រង​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​នូវ​បណ្តា​ឈ្មោះ​កោះ​ទាំងឡាយ​ដែល​បាន​ផ្ទៀងផ្ទាត់​និង​បាន​រាប់ ចំនួន​កោះ​រួច​ហើយដោយ​ត្រូវ​ថតរូប​ទុក​និង​ដាក់ឈ្មោះ​ជា​ភាសា​ខ្មែរ​និង​បរទេស​ដែល​យើង​បាន​ធ្លាប់​ហៅ​តាំងពី​ពេលមុនៗ​រហូត មកដល់​បច្ចុប្បន្ន។

ការណែនាំ​របស់​ប្រមុខ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ អំពី​សមិទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២០- ២០២១ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ​២០២១​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ត្រូវបាន​អាក់ ខាន​ចាប់តាំងពី​ចុងឆ្នាំ​២០១៩ ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​សាកល​ប៉ុន្តែ​ជំងឺ​កូ​វីដ​-១៩​មិនអាច​បញ្ឈប់ នូវ​សកម្មភាព​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បានទេរ ។ ជាក់ស្តែង​បណ្តា ក្រសួង ស្ថាប័ន​របស់​រាជ​រដ្ឋា ភិ​បាល និង អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅតែ​ដំណើរ​ទៅ​មុខជា​បន្តបន្ទាប់ ទៅតាម​ការប្រគល់​ភារកិច្ច ។ 

​ក្នុងឱកាស​នេះដែរ​សម្តេច​ពិជ័យ​សេនា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួមទាំង ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា និង អភិបាល ខេត្ត​ទាំង​បួន​ដែល​បាន ចូលរួម​យ៉ាងសកម្ម​ខិតខំ​អនុវត្ត​ការងារ​សម្រេចបាន​លទ្ធ​ផល​ជា​បន្តបន្ទាប់​ក្នុងពេល​កន្លងមក​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​កងទ័ពជើងទឹក​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ នេះ​អគ្គលេខាធិការដ្ឋាន​ជា​សេនាធិការ​នៃ​គណ​:​ក​ម្មា​ធិ​ការ ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួម​ជាមួយនឹង​ទីបញ្ជាការ​ជួរមុខ ដែលជា​ប្រតិបត្តិ​ករ បាន​បំពេញ​នូវ​ភារកិច្ច​ស្នូល​ក្នុង​កិច្ចការ សម្របសម្រួល​កិច្ចប្រតិបត្តិការ នៃ​កម្លាំងចម្រុះ​របស់​បណ្តា​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ទៅតាម​ផែនការ​សកម្មភាព​ក៏ ដូចជា​ផែនការ​យថាភាព​យ៉ាងសកម្ម ខ្ជាប់ខ្ជួន និង​មាន​ប្រ​សិ​ទ្ឋ​ភាព​។​

​ឯកឧត្តម ទៀ វិញ បាន​បញ្ជាក់ថា ពិនិត្យ​ជារួម​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ​យើង​រក្សាបាន​នូវ​សុខ​សុវត្ថិភាព សន្តិសុខ​លើ ផ្ទៃសមុទ្របង្កលក្ខណៈ​អំណោយផល ដល់​ជីវភាព​រស់នៅ ការប្រកប​អាជីវកម្ម​នេសាទ​របស់​ប្រជា​ពល រដ្ឋ​និង​ធានាបាន សុវត្ថិភាព​ដល់​ការងារ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ​បណ្តា​សកម្មភាព​ល្មើសច្បាប់​នានា​បាន​ថយចុះ​មក​នៅ​កម្រិត​ទាប​បំផុត​។ ទោះបីជា​ប្រឈម​នឹង​កង្វះខាត​ទាំងឡាយ​ជាពិសេស គឺ​ធនធាន​សម្ភារ​បច្ចេកទេស គ្រឿង​បំពាក់ ក៏ដូចជា​សមត្ថភាព នៃ​ធនធានមនុស្ស នៅមានកំរិត ប៉ុន្តែ​អាស្រ័យ​ដោយមាន​សាមគ្គី​ភាពរឹងមាំ និង​ការ​សហការគ្នា​បានល្អ លើសពីនេះ​ទៀត ដោយបាន ការដឹកនាំ​ចង្អុលបង្ហាញ​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត ជាប់​ជានិច្ច​ដល់​អគ្គលេខាធិកា​រដ្ឋា​ន ពី​សំណាក់ សម្តេច​ពិជ័យ​សេនា ស្ថាប័ន​ជំនាញ​ទាំងឡាយ​បាន​សហការ​បំពេញភារកិច្ច​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​រីឯ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង សមាជិក​ប្រចាំការ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​អគ្គលេខាធិការ រង​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​បង្ហាញជូន​កិច្ចប្រជុំ​ស្ដីពី​សមិទ្ធផល​ការងារ ឆ្នាំ​២០២០- ២០២១ របស់ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ដែល​ក្នុងនោះ​រួមមាន ការផ្ទៀងផ្ទាត់​និង រាប់​ចំនួន​កោះ​ដែល​បានបញ្ចប់​ទាំងស្រុង​ដោយមាន​ការឯកភាព​និង​ចុះហត្ថលេខា​ដោយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ទាំង​៤ ជាមួយ នឹង ប្រធាន​ក្រុមការងារ​បច្ចេកទេស គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ការងារ​ជំនាញ​ផ្នែក​មុជទឹក  ការហ្វឹកហ្វឺន  ការជួយ​សង្គ្រោះ ការរួមចំណែក​ក្នុងការ​ស្រាវជ្រាវ និង​គាំពារ​បរិស្ថាន និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ជាតិ​និង​អន្តរជាតិ​។ របាយការណ៍​ក៏បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការសាងសង់​ស្នាក់ការ និង ផែ​នៅ​កោះ​ពោធិ៍​ក្នុង ខេត្ត​កែប ដែល​បានបញ្ចប់​ជា​ស្ថាពរ  សំណង់​អគារ​ទីបញ្ជាការ​ជួរមុខ​ថ្មី(​កោះ​ព្រាប​)​ដែល​សាងសង់​សម្រេចបាន​៨០​ភាគរយ និង ការចូលរួម​បង្ក្រាប​បទល្មើស​នេសាទ បទល្មើស​គ្រឿងញៀន ការ​តាម​ស្វែងរក​នាវា​លួច​ដឹក​ប្រេង​ឆៅ អិ​ម ធី ស្តូ​វ៉ូ​ឡូ (MT Stovolos ) និង ការពារ​សុវត្ថិភាព​នៅ​កន្លែង​បូម​ប្រេង​និង​នាវា​ផលិតកម្ម​៕ 

ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner