ចិនធ្វើការបិទខ្ទប់សាកលវិទ្យាល័យមួយ ក្រោយផ្ទុះជំងឺកូវីដ១៩ រលកថ្មីនៅក្នុងទីក្រុងកំពង់ផែ

ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​ធ្វើ​ការ​បិទ​ខ្ទប់​សាកលវិទ្យាល័យ​​មួយ​នៅ​ឯ​ទីក្រុង​កំពង់​ផែ Dalian ក្រោយ​ពី​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ទីក្រុង​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ។

ការ​បិទ​ខ្ទប់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី និស្សិត​មួយ​ចំនួន​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ-១៩​នេះ ដែល​បណ្ដាល​ឱ្យ​និស្សិត​ប្រមាណ ១ ៥០០នាក់​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ​ ឬ អន្តេវាសិកដ្ឋាន ដើម្បី​ធ្វើ​ការ​តាម​ដាន​សុខភាព​បន្ត​។

និស្សិត​ទាំង​នោះ​ត្រូវ​បាន​គេ​ផ្ដល់​នូវ​ម្ហូបអាហារ​ជា​ប្រចាំ ខណៈ​ពួក​គេ​ត្រូវ​បន្ត​រៀន​អនឡាញ។

ទីក្រុង Dalian ជា​តំបន់​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ចុងក្រោយ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ក្នុង​ចំណោម ៣២ករណី​រក​ឃើញ​សរុប​នៅ​ប្រទេស​ចិន មាន​ ២៥ករណី​ទៅ​ហើយ ដែល​រក​ឃើញ​នៅ​ទីក្រុង​នេះ។

ក្រៅ​ពី​ការ​បិទ​ខ្ទប់​សាកលវិទ្យាល័យ​ អាជ្ញាធរ​ទីក្រុង Dilian ក៏​ជំរុញ​មិន​ឱ្យ​ប្រជាជន​របស់​ខ្លួន​ចាកចេញ​ពី​ផ្ទះ ហើយ​ផ្អាក​នូវ​សកម្មភាព​សាធារណៈ​មួយ​ចំនួន ដែល​មិន​ចាំ​បាច់៕

ប្រភព៖ CBS News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner