ណាតូជំរុញរុស្សីកុំឱ្យធ្វើ «សកម្មភាពអរិភាព» ប្រឆាំងអ៊ុយក្រែន

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៥ វិច្ឆិកា​អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​​លោក​ជេន ស្តូលធេនប៊ឺក​បាន​និយាយ​ថា​ក្នុង​រយៈ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្សី «ដ៏​ធំ​ និង​មិន​ធម្មតា​» ត្រូវ​បាន​គេ​ប្រទេស​ឃើញ​នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន ហើយ​លោក​បាន​ជំរុញ​ឱ្យ​រុស្សី​បង្កើន​តម្លាភាព​ជុំវិញ​ការ​ដាក់​ពង្រាយ​នេះ​ និង​កុំ​ឱ្យ​ធ្វើ​ «សកម្មភាព​អរិភាព​»​ ប្រឆាំង​អ៊ុយក្រែន​។

ថ្លែង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​នៅ​ទីក្រុង​ប្រ៊ុចសែល​ លោក ស្តូលធេនប៊ឺក​និយាយ​ថា​អ្វី​ដែល​សំខាន់​គឺ​បញ្ឈប់​ភាព​តាន​តឹង​មិន​ឱ្យ​រំកិល​ចេញ​ពី​ការ​គ្រប់​គ្រង​។​លោក​និយាយ​ថា​៖ «យើង​ឃើញ​ការ​ប្រមូល​ផ្ដុំ​កងទ័ព​មិនធម្មតា ហើយ​យើង​ដឹង​ថា​រុស្ស៊ី​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​សមត្ថភាព​យោធា​ប្រភេទ​នេះ​កាល​ពី​ពេល​មុន ដើម្បី​ធ្វើ​សកម្មភាព​អរិភាព​ប្រឆាំង​នឹង​អ៊ុយក្រែន​»។

បន្ទាប់​រូបភាព​ផ្កាយ​រណប​បាន​បង្ហាញ​ពី​ការ​ប្រមូល​ផ្ដុំ​នេះ​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មេដឹកនាំ​លោក​ខាង​លិច​ថា​រុស្សី​គឺ​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​ប្រទេស​រុស្សី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​រិះគន់​ការ​កើន​ឡើង​សកម្មភាព​របស់​អង្គការ​ណាតូ​ក្នុង​តំបន់​នេះ​៕

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner