បើទោះជាសាលារៀននៅម៉ាឡេស៊ីបើកឡើងវិញក្ដី កុមារនៅតែជួបនៅវិបត្តិមួយចំនួនបន្សល់ ដោយកូវីដ

ដូច​ប្រទេស​អា​ស៊ីដ​​ទៃទៀតដែរ កុមារនៅ​ប្រ​ទេ​ស​ម៉ា​ឡេស៊ី ត្រូវប្រឈម​នឹង​ភាពឯកោ និងការ​រំខាន​ដល់​ការ​សិក្សា​ ចំពេលមានការបិ​​​ទ​សាលារៀន​ ក្នុង​នោះ​ដែរប្រជាជនក្រីក្រ ត្រូវ​ទទួល​រង​ផលប៉ះពាល់ធ្ងន់ធ្ង​រ​ជាងគេ​។​ នេះ​បើ​តាមឱ្យដឹងពី​សារព័ត៌មានសិង្ហបុរី​ ឆែនណែលញូស៍អេស៊ា​​។

មុនពេ​ល​ជំ​ងឺ​រា​តត្បា​តមា​នប្រជាជន​ ២,៩១ លាន​គ្រួសារ​ស្ថិត​នៅ​ក្រោមបន្ទាត់​ក្រី​ក្រ​ជាង​ 40 ភាគរយ​ ពោល​មាន​​ប្រាក់ចំណូលប្រចាំខែ​ជាង​ ៥ពាន់​​រីង​ហ្គីត (ជាង ១ ពាន់​ដុល្លារ​)ឬ តិចជា​ង​នេះ​។ កាលពី​​ខែ​កញ្ញា នាយករដ្ឋម​ន្ត្រី Ismail Sabri Yaakob បាននិយាយថា ​ជំ​ងឺរាតត្បាតបានធ្វើ​​ឱ្យ​គ្រួ​សា​រប្រហែល ៥៨ ម៉ឺន​គ្រួសារ​ ធ្លាក់ចុះ​ពី​ប្រភេទ​គ្រួសារ​មាន​​ចំណូលម​ធ្យមទៅជា​​ប្រភេទ​គ្រួសារ​មាន​ប្រាក់ចំណូល​ទាប​។

ដូចគ្នានេះផងដែរ ភាពក្រីក្រ​​នៅក្នុងប្រទេសម៉ាឡេស៊ី​ បានកើនឡើ​ងពី ៥,៦ ភាគរ​យទៅ ៨,៤ ភាគ​រយ​ កាល​ពី​ឆ្នាំមុន​។

ស្ថានភាព​​កុមា​រ​​​នៅ​​ជនបទ​កាន់តែ​ប្រឈម​នឹង​ភាព​លំបាក​បន្ថែម​ទៀត ដោយ​ពួកគេ​ប្រ​ហែ​ល​ជា​​មិន​មាន​ឧបករណ៍​អេឡិ​ច​ត្រូនិក និងការតភ្ជាប់អ៊ីនធឺណិតសម្រា​ប់​កា​រ​រៀ​ន​តាមអ៊ីនធឺណិត ដែលនាំឱ្យពួកគេ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការរៀន​មិន​ទាន់​​មិត្ត​ភ​ក្ដិរបស់ពួកគេ និងប្រឈម​នឹង​ការ​បោះ​​​បង់ការសិ​ក្សា​។

កុមារ​​រាប់​​​ពា​ន់​​នាក់ ​​ក៏​​បាន​បាត់​បង់​មនុស្ស​ជា​ទី​​​​ស្រឡាញ់ ​ដោ​យ​សារ​កូវីដ-១៩។ គិតត្រឹមចុងខែកញ្ញា កុមារ​ជិត​ ៤,៧០០ នាក់​​ បានបាត់បង់ឪ​​ពុកម្តាយ ឬអាណាព្យាបាល​យ៉ា​ង​ហោ​ច​ណា​​ស់ម្នាក់​ ដោយ​សារ​វីរុស​នេះ។​

យុវជន​ Vanjniieswara Thamilselvan បានបញ្ចប់ការសិក្សា​នៅ​វិ​ទ្យា​ល័យ​ ខណៈដែលជំងឺរាតត្បា​ត បាន​ចាប់​ផ្តើមរំខានដល់ជីវិតរស់​នៅរបស់ពលរដ្ឋ​ក្នុ​​ង​ប្រទេសម៉ាឡេស៊ី។ គាត់​បាន​បន្ត​ការសិក្សា​នៅសាលា​ ពហុ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ ប៉ុ​ន្តែសាលានេះគឺនៅតំបន់​ I​poh ចម្ងាយជាង​ ២០០ គីឡូម៉ែត្រពី​ក​ន្លែ​ង​ ដែល​គាត់​រស់​នៅ។​ យុវជន​អាយុ​​ ១៨ ឆ្នាំ​​ បាន​គិត​ថា​​​កា​​រ​​ចំណាយ​របស់​គាត់​នឹង​បន្ថែម​​​រហូត​ដ​ល់ ២៤០ ដុល្លារ​ទៀត​ក្នុង​មួយ​ខែ​។

យុវជន​រូប​នេះ គ្មាន​​លទ្ធភាព​ចំណាយ​ដល់​ថ្នាក់​នេះ​ទេ​ ជាពិសេស​ក្នុង​ពេល​ ដែល​​​ឪពុក​​ខ្លួន​ ​​​ជា​​អ្នក​បើក​​ឡាន ​បា​ន​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដោយសារ​វិបត្តិ​នេះ​។ ​នៅពេល​ ដែលក្រុមហ៊ុនជាច្រើនបានបិទ​ ​​តម្រូវ​ការអ្នកបើកបរដឹ​ក​​ទំនិ​ញ​ធ្លា​ក់ចុះ។ គ្រួសារ​របស់​យុវជន​រូប​នេះ ត្រូវ​ពឹង​ពាក់​លើ​ប្រាក់​ចំ​ណូ​លពី​​ម្តាយ​របស់​គាត់​ ដែលធ្វើការនៅឱសថស្ថាន។​​

ទោះយ៉ាងណា​ យុវជន​រូប​នេះ​ មិន​បោះបង់​ឡើយ។ យុវជន​រូប​នេះ បាន​ស​រ​សេរ​ទៅ​កាន់ព​ហុប​ច្ចេកទេស​ផ្សេង​ទៀត​ ទីបំផុត​ជាប់​​​នៅ​មហាវិទ្យាល័យ Veritas Universi​ty នៅ​ Petaling Jaya ដែលនៅ​ជិតផ្ទះ​ជាង​ ហើយ​ទទួល​បាន​អាហារូបករណ៍​សម្រាប់​​វគ្គសិក្សាសញ្ញាបត្រគណ​​នេ​យ្យ និងហិរញ្ញវត្ថុ​រយៈ​ពេល​បី​ឆ្នាំ​ថែម​ទៀត​ផង​។ ​នេះ បានន័យ​ថា​យុវជន​រូប​នេះ បង់ថ្លៃត្រឹមតែ ២៤០ ដុល្លារ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។

នៅពេលដែល​សាលារៀន និង​សេ​ដ្ឋ​កិ​ច្ច​របស់ប្រទេសម៉ាឡេស៊ីបើកដំណើ​រ​កា​រ​ឡើងវិញ បន្ទាប់​ពី​កា​រ​ជំរុញ​ការ​ចាក់​វ៉ា​ក់សាំងដោយជោគជ័យ​​ និងការធ្លាក់ចុះនៃករណីកូវីដ ចាប់​តាំ​ងពីខែក​ញ្ញា រឿង​រ៉ាវរបស់​យុវជន​ដូច​ជា​ Vanjniieswara​ នេះ​ អាចនឹងផ្តល់ក្តីស​​ង្ឃឹ​ម​ដល់កុមារ ដែលទទួលរងនូវការលំបាក និ​​ង​ត្រូវ​ប្រឈម​នឹង​វិបត្តិ ​ដែល​បន្សល់​ ដោយ​កូវីដ​អស់​​រយៈពេល ២០ ខែចុ​ង​ក្រោ​យនេះ។

ដូច​ប្រទេស​ជា​ច្រើន​ជុំ​​វិញ​ពិ​ភ​ពលោកដែរ​ ម៉ាឡេស៊ី​ចាប់​ផ្ដើម​ត្រឡប់​មក​ធម្ម​តាខ្លះ​ៗ​ហើយ ប៉ុន្តែ​អ្នក​ជំនាញ​និយា​យថា ​នៅ​មាន​រឿ​ង​ជា​ច្រើ​នទៀត​ ដែ​ល​ត្រូ​វធ្វើ។

តួយ៉ាង សាលារៀន​ ក៏​បានចាប់ផ្តើមបើកឡើងវិញចាប់​​ពីថ្ងៃទី ៣ ខែតុលា​ ដោយផ្អែកលើស្ថានភាព កូវីដ​របស់​រដ្ឋ​របស់​ពួ​ក​គេ។ ទន្ទឹ​ម​នឹ​ង​នោះ​ អង្គការមិនមែនរដ្ឋាភិបាល​​ (NGOs) កំពុងចាត់​វិធាន​ជួយ​ដល់​ក្រុម​ដូច​ជា យុ​វជន ដែលមានហានិភ័យ និងសហ​​គ​មន៍ជនជា​តិ​ដើ​ម​ភាគតិច។

ជនជាតិ​ភាគតិច​ Orang Asl​i ដែល​ជា​ជនជាតិដើមភាគតិចនៃ Peninsular Malaysia មុនពេលមាន​កូវីដ​ការ​ចូល​រៀ​ន​នៅ​សាលាគឺ ជា​ប​ញ្ហា​រួ​ចទៅ​​។ ប៉ុន្តែ នៅពេ​ល​ ដែល​រដ្ឋាភិបាល​អនុវត្ត​ប​ទ​បញ្ជា​គ្រប់​គ្រង​ការ​ធ្វើ​ដំណើរ​ កុមារ Orang Asli ជាច្រើននាក់ ដែលត្រូ​វបានបញ្ជូនទៅសាលារៀន បា​នត្រឡប់ទៅភូមិ​ ដែល​​ការ​តភ្ជាប់អ៊ីនធឺណិតមានកម្រិត ​​ឬ ប្រហែល​ជា​មិ​ន​មាន។ មាតាបិតា​ ​ក៏​ប្រហែល​ជា​​ មិន​​​បាន​​​បំពាក់​ឧបករណ៍​​​ជំនួយ​ក្នុ​ង​​ការ​សិក្សា​តាម​អ៊ីនធឺ​ណិ​ត​​ដែរ​។​

យោងតាម​របាយការណ៍ខែវិច្ឆិកា ​ឆ្នាំ ២០២០ របស់ទីភ្នាក់ងារអង្គ​កា​​រ​ស​ហ​ប្រជាជាតិ Unicef ​​Malaysia ស្តីពី​ផ​ល​ប៉ះ​ពា​ល់​នៃ​ជំ​ងឺរាតត្បាតរាតត្បាតលើកុមារ និងគ្រួសារដែលងាយរងគ្រោះ។ កង្វះ​ការប្រើប្រាស់​ ទូរសព្ទ និងអ៊ីនធឺណិត ក៏បា​នប៉ះពាល់ដល់ការទទួលបា​​នព័ត៌មានរបស់សហគមន៍ជនបទអំ​​ពីជំងឺកូវីដ-១៩ ដែល​នាំឱ្យ​ខ្វះចំណេះដឹងក្នុងការគ្រប់គ្រងការឆ្លង និងការភ័យខ្លាចពីអ្នក​ខា​ងក្រៅ​។

លោក Samuel Isaiah គ្រូបង្រៀន ដែលទទួលបានពានរ​ង្វាន់​​សម្រាប់ការងាររបស់​​គា​ត់​ជាមួយសិស្ស ​ជន​ជាតិ Orang Asli បាននិយាយថា៖ «យើង​មើល​ឃើញ​ពី​ អត្រាបោះបង់ការសិក្សាកើន​ឡើង​ខ្ពស់​ជាបណ្ដើរ​ៗ​ហើយ​ ​ទោះបីជាអត្រា​នេះ​ ខ្ព​​ស់​រួច​ហើ​យក្ដី​។

ទោះជាយ៉ាងណាក្ដី​ ដោយសារប​​ញ្ហា​ប្រ​ឈ​ម​រ​ប​ស់​ពួក​​គេគឺ​ ច្រើនមុខ និង​ទាក់ទងគ្នា គ្រូបង្រៀនត្រូវតែដឹកនាំ និង​ជា​អ្ន​ក​ច្នៃប្រឌិតសង្គម ដែលអាចជួយដោះស្រាយប​​ញ្ហា​នៅ​ក្នុង​ស​ហ​គ​មន៍ឱ្យ​ទទួល​បាន​ លទ្ធផល និង​សមិទ្ធិផល​ខ្ពស់​​ផង​​ដែរ​​​​។​

ប្រភព៖​ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner