សហភាពអឺរ៉ុបព្រមដាក់ទណ្ឌកម្មថ្មីលើបេឡារូស ខណៈដែលវិបត្តិព្រំដែនកាន់តែស្មុគស្មាញ

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៥ វិច្ឆិកា​សហភាព​អឺរ៉ុប​បាន​យល់ព្រម​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​គោលដៅ​ក្នុង​ប្រទេស​បេឡារូស​ ជុំវិញ​វិបត្តិ​នៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ​ លីទុយអានី​ និង​ឡាតវី​​។

ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់​ ដែល​ចង់​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​ គឺ​កំពុង​ជាប់​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៅ​តំបន់​ស​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំង​បី​ខាង​លើ​ជា​មួយ​នឹង​ប្រទេស​បេឡារូស ខណៈ​ជម្លោះ​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​បេឡារូស​កើន​កម្ដៅ​។

សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ប្រទេស​បេឡារូស​ថា​បាន​រៀប​ចំ​វិបត្តិ​ព្រំដែន​នេះ​ ដើម្បី​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​។ ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក​ចូសេប បូរេល​បាន​និយាយ​ថា​ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​ទៅ​លើ​បុគ្គល​ និង​នីតិបុគ្គល​បេឡារូស​មួយ​ចំនួន​ដែល​បាន​ «ជួយ​សម្រប​សម្រួល​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​សហភាព​អឺរ៉ុប»​។

ប្រទេស​បេឡារូស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​បាន​គំរាម​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ថ្មី​ណា​មួយ​ ដូចជា​ការ​បិទ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រុស្សី​ទៅ​សហភាព​អឺរ៉ុប តាម​រយៈ​បំពង់​បង្ហូរ​ឆ្លង​កាត់​ដែនដី​របស់​ខ្លួន​។

យ៉ាង​ណា​មិញ​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ថា​ខ្លួន​ស្រប​ជា​មួយ​សហភាព​អឺរ៉ុប​ក៏​កំពុង​រៀប​ចំ​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​បេឡារូស​ផង​ដើរ​ ជុំវិញ​អ្វី​ដែល​ពួក​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​វិបត្តិ​ «អមនុស្សធម៌»​៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner