មន្រ្តីជាន់ខ្ពស់​អាកាសចរណ៍ស៊ីវិល​ព្យាករ​ថា​ ​ការ​ងើបឡើង​វិញ​នៃ​វិ​ស័​យ​អាកាសចរណ៍​នៅ​កម្ពុជា ​នឹង​មាន​ទំនោរ​លឿន​ជាង​ការ​រំពឹង​ទុក​

​ភ្នំពេញ៖ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ជំរុញ​ការ​សម្រួល​ការធ្វើដំណើរ​ឆ្លង​ប្រទេស​តាម​ ​«​គន្លង​ថ្មី​»​ ​ជាមួយនឹង​វត្តមាន​នៃ​ជំងឺ​កូ​វី​ដ​-​១​៩នោះ​ ​អ្នកនាំពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលឯកឧត្តម ​ស៊ិន​ ​ចាន់​សិរី​វត្ថា​ ​បានថ្លែងថា ​ ​កត្តា​នេះ​គួបផ្សំ​នឹង​លក្ខខណ្ឌ​វេជ្ជ​សា​ស្រ្ត​ជាច្រើន​ទៀត​ ​នឹង​នាំ​ឱ្យវិ​ស័​យ​ហោះហើរ​របស់​ប្រទេស​អាច​ងើបឡើង​វិញ ​ជាង​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក​កាលពីមុន​។​

ឯកឧត្តមបន្តថា ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​ចូល​ប្រទេស​របស់​រដ្ឋាភិបាល​ ​ជាពិសេស​ការលើកលែង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​សម្រាប់​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ ​នឹង​ទាក់ទាញ​ទេសចរណ៍​បរទេស​ចូល​មក​កម្ពុជា​ ​ប៉ុន្តែ​សម្រាប់​វិ​ស័​យ​អាកាសចរណ៍​ ​វិធានការ​នេះ​មិនទាន់​មានផល​វិជ្ជមាន​ភ្លាម​ៗ​នោះ​ទេ​។​ ​អ្នកនាំពាក្យ​រូប​នេះក៏​បាន​ព្យាករណ៍ដែរ​ថា​ ​ការ​ងើបឡើង​វិញ​នៃ​វិ​ស័​យ​អាកាសចរណ៍​នៅ​កម្ពុជា​ នឹង​មាន​ទំនោរ​លឿន​ជាង​ការ​រំពឹង​ទុក​កាលពីមុន​ ​ពោល​គឺ​វិល​ត្រលប់​ទៅ​រក​ស្ថានភាព​មុន​ឆ្នាំ​ ​២​០​១​៩​ ​វិញ​។​ ឯកឧត្តមបន្ថែមថា ​កាលពីមុន​ ​ខ្ញុំ​យល់ថា​ ​វា​អាច​រហូតដល់​ឆ្នាំ​ ​២​០​២​៤​ ​ឬ​ ​២​០​២​៥​ ​ដើម្បី​វិ​ស័​យ​អាកាសចរណ៍​ងើបឡើង​វិញ​ ​ក៏ប៉ុន្តែ​របក​គំហើញ​នានា​ដូចជា​វ៉ាក់សាំង​ ​និង​ថ្នាំ​ព្យាបាល​នានា​ ​វា​មាន​ល្បឿន​លឿន​ ​ហើយ​ការ​ចាក់​វ៉ាក់សាំង​មានការ​គ្រប់​ដណ្តប់​ខ្ពស់​ ​ដូច្នេះ​រយៈពេល​នេះ​អាច​ធ្លាក់ចុះ​មក​ត្រឹម​ ​២​០​២​៣​ ​ឬ​ដើម​ឆ្នាំ​ ​២​០​២​៤​ ​វិញ​។ ​ទោះជាយ៉ាងណា​ ​វា​មិន​អាច​ដូច​ឆ្នាំ​ ​២​០​១​៩​ ​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​វា​ជា​របៀបរស់នៅ​ថ្មី​ ​វា​អាច​បាន​ត្រឹម​ ​៧​០​​ភាគរយ​ប៉ុណ្ណោះ​»​។​

​គួរកត់សម្គាល់​ថា​ ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ​ដែល​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​សៀមរាប​ ​និង​ក្រុង​ព្រះ​សី​ហ​នុ ​បានបន្ត​ផ្តល់​សេវា​ពាណិជ្ជកម្ម​ ​ទំនិញ​ ​ពាណិជ្ជកម្ម​ ​និង​ជើង​ហោះហើរ​មនុស្សធម៌​ ​ក្នុង​អំឡុង​ពេល​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ទោះបី​តម្រូវ​ការ​ធ្លាក់ចុះ​ក៏ដោយ​។​ ទិនុ្ន​ន័យ​បាន​បង្ហាញថា​ ​ការហោះហើរ​អ្នកដំណើរ​ចាប់ពី​ខែ​មករា​ ​ដល់​ខែកញ្ញា​ ​នៅ​អាកាសយានដ្ឋាន​ទាំង​បី ​គឺ​ទាប​ជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​ប្រមាណ​ ​៩​១​,​២​ ​ភាគរយ​ ​និង​ ​៩​៧​,​៩​​ភាគរយ ​ទាប​ជាង​ខែ​មករា​ ​ដល់​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​១​៩​​។​ ​ចលនា​ហោះហើរ​ក្នុងរយៈពេល​ប្រាំបួន​ខែ​ដំបូង​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ធ្លាក់ចុះ​ ​៧​០​,​១​​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​បរិមាណ​ទំនិញ​កើន​ឡើង​ ​៣​០​,​៩​​ភាគរយ​ ​ដែល​ភាគច្រើន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner