ចិនគំរាមប្រទេសលីទុយអានីជុំវិញការបើកការិយាល័យនៅតៃវ៉ាន់

ប្រទេសចិន​ កាល​ពី​ថ្ងៃ​សុក្រ បានគំរាមសងសឹកប្រទេ​ស​លីទុយអានី បន្ទាប់ពីប្រទេស​បា​ល់​ទិ​ក​ បាន​អនុញ្ញាត​ឱ្យ​កោះ​តៃ​វ៉ា​ន់​បើ​កកា​រិ​យា​ល័​យ​តំណាងនៅក្នុងរដ្ឋធានីរបស់​ខ្លួ​ន​ឈ្មោះ​ ​Vilnius ។ នេះបើតាម​ឱ្យដឹងពីសារព័ត៌មាន ABC។

អ្នក​នាំពា​ក្យ​ក្រ​សួ​ង​កា​របរទេស Zhao Lijian បាននិយាយថា​ ​ប្រ​ទេស​លី​ទុ​យ​អានី នឹង «ច្រូត​នូវ​អ្វី​ ដែល​ខ្លួន​​សា​ប​ព្រោះ»​ ប៉ុន្តែ មិនបានផ្តល់ព័ត៌មាន​លម្អិតទេ។

លោក​ Zhao បានពិពណ៌នាអំពីចំ​​ណាត់​​ការរបស់លីទុយអានីថាជា «ទង្វើដ៏អា​ក្រក់»​​ ដែល «ជ្រៀត​ជ្រែ​ក​យ៉ាង​ធ្ងន់​ធ្ងរ​»​ នៅក្នុងកិច្ចការផ្ទៃក្នុង​​រ​បស់ប្រទេសចិន។

ការិយាល័យ ដែ​ល​បានបើកកាលពីថ្ងៃព្រហស្បតិ៍​ ​មានឈ្មោះថា តៃវ៉ាន់ ជាជាង​ «ចិនតៃ​ប៉ិ»​ ហើយ​វា​​ត្រូវ​បាន​ប្រើប្រាស់​ ដោយគណៈកម្មាធិការអូឡាំពិកអន្ត​​រជាតិ និងប្រទេសបរទេសជាច្រើន ដើម្បីជៀសវាងកា​រ​ប្រ​មាថ​ដល់​ប្រទេ​ស​ចិ​ន ដែលទាមទារលទ្ធិប្រជាធិ​ប​តេ​យ្យ​លើ​កោះគ្រ​ប់​​គ្រង ដោយ​ខ្លួន​ឯ​ង​ថា​ជា​ទឹកដី​របស់​ខ្លួន​។

​តៃវ៉ាន់ មានសម្ព័ន្ធមិត្តការទូតផ្លូ​​វការ​ត្រឹមតែ ​១៥ ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែរក្សា​ទំ​នា​ក់​ទំ​នង​ក្រៅ​ផ្លូ​​វ​កា​រ​ជា​មួ​យ​ប្រទេ​ស​ធំ​ៗ​ទាំ​ង​អ​ស់​តា​មរយៈការិយាល័យពាណិជ្ជកម្មដែលដើរតួជាស្ថានទូត​​ជា​ក់ស្តែង រួមទាំងនៅសហរ​ដ្ឋ​​អាមេរិក ​និ​ងជប៉ុនផងដែរ។​​

ប៉ុន្តែ​ គេ​​មិនច្បាស់ទេថា តើចិនគ្រោងនឹងចាត់វិធានការបែបណា ដើម្បី​ឆ្លើ​យ​តប​ចំ​ពោះ​កា​រ​បើ​ក​កា​រិ​យា​ល័យ​​នេះ​។​​ ​ទីក្រុ​ង​​ប៉េកាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ពី​ទីក្រុង Vilnius រួច​ហើយ ហើយ​បាន​បណ្តេញ​​ឯកអគ្គរដ្ឋទូត​លីទុយអានី​​ចេ​ញ​​ផង​។

គួរបញ្ជាក់ផងដែរថា ប្រទេសលីទុយអានី គ្រោងនឹងបើកការិយាល័យតំណាងនៅតៃប៉ិនៅ​​ចុ​ង​ឆ្នាំ​នេះ​ ហើយបា​ន​ដ​ក​​ខ្លួន​ចេញពី​ការ​រៀ​ប​ចំ​​ “១៧​ បូកមួយ” ដែលបានចា​ប់​ផ្តើម ដោយប្រទេសចិន ដើម្បី​ច​ង​វា​ឱ្យ​កា​ន់​តែជិ​ត​ទៅ​នឹ​ង​ប​ណ្តា​ប្រ​ទេស​នៅ​អឺរ៉ុ​ប​ខា​ង​កើត​។​

ការគម្រាម​កំ​ហែ​ង​រ​ប​ស់ប្រ​ទេ​ស​ចិ​ន បានគូសបញ្ជាក់ពីភាពរសើបខ្លាំង​រ​ប​ស់​ខ្លួ​ន​ចំពោះប​ញ្ហា​ប្រ​ឈ​ម​ណា​មួ​យ​​ ចំពោះអ្វី​ដែ​ល​ខ្លួន​ចា​ត់ទុកថាជា “ផលប្រយោជន៍ស្នូល” ខណៈដែលប្រទេស​នេះ​​ កំពុងប​ន្តទៅ​មុខ​ជាមួយ​នឹង​គោ​ល​នយោបាយការបរទេសដ៏រឹងមាំរបស់ខ្លួ​ន​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner