មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាអំពីបញ្ហាខ្វះខាតទឹក

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា កសិកររាប់ពាន់នាក់ និងអ្នកគាំទ្ររបស់ពួកគេបានប្រមូលផ្តុំគ្នានៅទីក្រុង Isfahan ភាគកណ្តា​ល​ប្រ​ទេ​ស​អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ នៅក្នុងការត​វ៉ា​ដ៏​ធំមួ​យ​ជុំ​វិ​ញ​កា​រ​ខ្វះខា​តទឹ​ក​នៅ​ក្នុង​តំ​បន់​ ដែលរ​ង​គ្រោះ​ ដោយ​គ្រោះរាំ​ង​ស្ងួត។

ហ្វូង​មនុស្ស​ បា​ន​ប្រ​មូលផ្តុំគ្នានៅលើគ្រែ​ស្ងួ​ត​នៃ​ទន្លេ ដែលជា​ក​ន្លែ​ង​ដែ​ល​កសិ​​ករ​ត​​វ៉ា​ បាន​ដំ​ឡើង​ទីក្រុង​តង់​ ហើយ​ស្រែក​អំពាវនាវ​ឃ្លាថា​៖​ «សូម​ឱ្យទីក្រុង​ Isfahan ដកដង្ហើម​ម្តងទៀត ធ្វើ​ឱ្យទន្លេ​ ​Zayandeh Rud រស់ឡើងវិញ» និង​ឃ្លា​ថា «កូន​របស់​​យើ​ង​​​ចង់​បាន​ទឹក​សម្រាប់​ផ្ដល់​អាហារ​ដ​​ល់​កូន»។

រដ្ឋមន្ត្រី​ថាមពល​​​អ៊ីរ៉ង់ ​បាន​សុំទោស​​ ចំពោះ​ការ​ខ្វះខាត​ទឹក​។ លោក Ali Akbar Mehrabian បាន​ប្រាប់​រដ្ឋ​ថា​៖ «ខ្ញុំសូមអភ័យ​​ទោសដល់កសិករជាទីស្រឡាញ់របស់យើងទាំងអស់ ហើយខ្ញុំមានអារម្មណ៍​ខ្មា​ស់​អៀ​ន​ ចំពោះ​កា​រមិនអាចផ្គត់ផ្គង់​ទឹក ដែលត្រូវការសម្រាប់ដំណាំរបស់ពួក​គេ»។

កសិករនៅ​ក្នុងខេត្ត​ Isfahan អស់រយៈពេលជាច្រើន​ឆ្នាំ​ បានតវ៉ាប្រឆាំងនឹងការបង្វែរ​ទឹ​ក​ពី​ទ​ន្លេ Zayandeh Rud ដើម្បីផ្គត់ផ្គង់តំបន់ផ្សេ​ង​ទៀ​ត​ ដែលធ្វើឲ្យកសិដ្ឋានរបស់ពួកគេស្ងួត និងគំរាមកំ​ហែ​ង​ដ​ល់កា​រចិ​ញ្ចឹ​មជី​វិ​ត​របស់ពួកគេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បា​ន​ឱ្យ​ដឹ​ងថា​៖ «បំពង់​​បង្ហូ​រ​ប្រេ​ង​មួ​យ​ខ្សែ​ទៅ​កាន់​ខេ​ត្ត​ ​Y​azd ត្រូវបានខូចខាតជាបន្ត​ប​ន្ទា​ប់​»​។

គួរបញ្ជាក់​ដែរ​ថា​៖ «ប្រទេស​អ៊ីរ៉​ង់ ត្រូវ​បាន​គេ​ស្តីប​ន្ទោ​ស​អំពី​គ្រោះរាំង​ស្ងួ​ត​ដ៏អា​ក្រ​ក់​បំ​ផុ​ត​រ​ប​ស់​ខ្លួន​ក្នុងរ​យៈ​ពេល ​៥០ ឆ្នាំ​ សម្រាប់ការខ្វះខាតទឹក ខណៈដែលអ្នក​រិះ​គ​ន់​ក៏​ចង្អុ​ល​ បង្ហាញ​ពី​កា​រ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​ផង​ដែរ​»​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner