ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេី “សេចក្តីព្រាងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពី ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ “

នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីរបស់ភាគីប្រទេសរុស្សុី ស្នេីសុំពិនិត្យ “សេចក្តីព្រាងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពី ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ ” តាមរយៈប្រព័ន្ធវីដេអូ សន្និសីទZoom ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ផងដែរ។

នាឱកាសនោះ ឯកឧត្តម ឡាំ ជា ប្រធានអង្គប្រជុំបានលេីកយោបល់ជូនអង្គប្រជុំអំពីសារបាននៃសេចក្តីព្រាងអនុសញ្ញានេះ និងបានលើកឡើងអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងចំណុចវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា ក្នុងករណីក្លាយជាសមាជិកនៃអនុសញ្ញានេះ។

សូមជម្រាបជូនផងដែរថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងចូលរួមមតិយោបល់លើចំណុចសំខាន់ៗនៅលើ ”សេចក្តីព្រាងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពី ការប្រឆាំងការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់គោលបំណងឧក្រិដ្ឋ ” ដើម្បីជាជំនួយស្មារតីដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធយកទៅពិចារណា និងត្រៀមលក្ខណៈសម្បត្តិលើការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner