វី សុភ័ស មានជំនឿចិត្ត ៨០% យកឈ្នះ ទូច ដេវីត ដណ្តើមប្រាក់លាន កម្មវិធីប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021

កីឡាករ វី សុភ័ស នឹងជួបកីឡាករ ទូច ដេវីត នៅវគ្គផ្តាច់ព្រា័ត្រ ដណ្តើមប្រាក់លាន ក្នុងកម្មវិធីប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ។


វី សុភ័ស អះអាងថា ជំនួបវគ្គផ្តាច់ព្រ័ត្រនេះ បានត្រៀមខ្លួនរួចរាល់ហើយ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីផ្តួលកីឡា ទូច ដេវីត ក្លាយជាម្ចាស់ប្រាក់លានកម្មវិធីកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ។ អ្នកប្រដាល់រូបនេះ បានជំនឿចិត្តខ្ពស់ រហូតដល់៨០% ថាឈ្នះទូច ដេវីត ដោយសារដឹងពីចំណុចខ្សោយដៃគូយ៉ាងច្បាស់ នឹងមិនអោយទូច ដេវីត វាយយកពិន្ទុបានឡើយ ។ កីឡាករវ័យ២១ឆ្នាំ កំពុងលេចធ្លោរូបនេះ បញ្ជាក់ប្រាប់អ្នកគាំទ្រថា ជំនួបវគ្គផ្តាច់ព្រ័ត្រ ត្រូវតែវាយ ទូច ដេវីត ឲ្យអស់ពីសមត្ថភាព ដោយមិនយោគយល់ថា ជាមិត្តហ្វឹកហាត់រួមក្រុមជម្រើសជាតិឡើយ ព្រោះនៅលើសង្វៀនត្រូវប្រកួតមិនគិតពីមិត្តភាព ក្រោយប្រកួតគឺមិត្តរួមក្រុមធម្មតា ។

សូមបញ្ជាក់ថា កម្មវិធីប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីស្វែងរកម្ចាស់ប្រាក់លាន រវាងកីឡាករ វី សុភ័ស និងទូច ដេវីត រួមនឹងគូពិសេសជាច្រើនទៀតផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner