វៀតណាម​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​ស្លាប់​១​៦​៧​នាក់​ទៀត​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​១​,​១​៣​២​ករណី​បន្ថែម​ទៀត​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​វិច្ឆិកា​ម្សិលមិញ​។​

ក្រសួងសុខាភិបាល​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន​ ​០​៦​ករណី​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​​ ចំនួន​១​,​២​០​៤​ករណី​ ច្រើនជាងគេ។​ ​ក្រសួងសុខាភិបាល​វៀតណាម​ ​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​៦​៧​នាក់​បន្ថែម​ទៀត​ផង​ដែ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​១​,​១​៤​៣​,​៩​៦​៧​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៩​១​១​,​៣​១​០​នាក់​ ​ចំណែក​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​៤​,​១​១​៨​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner