សម្តេចតេជោហ៊ុនសែនជម្រុញប្រក្រតីភាពរំហូរពាណិជ្ជកម្ម, ធុរកិច្ចនិងវិនិយោគរវាងអាស៊ីនិងអឺរ៉ុបក្នុងវេទិកាសេដ្ឋ កិច្ចនិងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាការជម្រុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម, ធុរកិច្ចនិងវិនិយោគឳ្យ ស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់និងបន្ទាន់ដើម្បីស្តារនិងជំរុញការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចអាស៊ីអឺរ៉ុបឡើងវិញ។

ប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងនៅថ្ងៃទី២៤វិច្ឆិកានេះ ក្នុង ឳកាសថ្លែងបើកវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅគន្លងប្រក្រតី ភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយមនិងបដិវត្តន៍ឧស្សាហកម្មទី៤» តាម ប្រព័ន្ធវីដេអូ។

វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏សំខាន់ មួយសម្រា​ប់វិនិយោគិនធ្វើការកំណត់និងស្វែងរកឳកាសធុរកិច្ចនិងពាណិជ្ជកម្មថ្មីៗនិងសម្រាប់ពង្រឹងកិច្ចសហ ប្រតិបត្តិការនិងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner