គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត លោកជំទាវ ឈុំ ចាន់ សុខ លោកជំទាវ ប៊ន សុភី អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងសមាជិក សមាជិកា តាមមន្ទីរ អង្គភាពពាក់ព័ន្ធក្រុង ស្រុកនិងអង្គការដៃគូពាក់ព័ន្ធ ។

នៅក្នុងកិច្ចប្រជុំក៏មានការពិភាក្សាគ្នាពីលទ្ធផល និងសកម្ម
ភាពការងារដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២១ និង ពិភាក្សាលើទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ ជាពិសេសបញ្ហាប្រឈមដែលនៅសេសសល់ និង លើកគម្រោងសហការជាមួយដៃគូរអភិវឌ្ឍន៍នានានៅក្នុងខេត្ត
ដើម្បីសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធិភាពតាមផែនការសកម្មភាព។

ឯកឧត្ដម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អតាមផែនការសកម្មភាពរបស់ខ្លួន។

ឯកឧត្ដម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា ក្នុងគណ:កម្មាធិការ ត្រូវសហការគ្នាបន្ថែមឱ្យបានខ្លាំងជាងមុនបន្ថែមទៀត និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ័ញ្ចកំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថិរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការធ្វើអនាម័យដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner