ព្រះមហាក្សត្រ និងសម្តេចម៉ែសព្វព្រះរាជហឫទ័យ ទទួលយកអង្ករ៤០តោនពីសហព័ន្ធស្រូវអង្ករកម្ពុជា (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានសព្វព្រះរាជហឫទ័យ ទទួលយកអង្ករ៤០តោនពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានចូលគាល់ព្រះអង្គនាព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។

គណៈប្រតិភូសហព័ន្ធស្រូវ-អង្ករកម្ពុជា បានយកនូវព្រះតង្វាយជាអង្ករ៤០តោន និងថ្វាយនូវរបាយការណ៍ស្តី ពីសមិទ្ធផលនិងវឌ្ឍនភាពសកម្មភាពការងារស្រូវអង្ករកម្ពុជាក្នុងពេលចូលគាល់ព្រះអង្គទាំងទ្វេកាលពីថ្ងៃទី២៤ វិច្ឆិកា។

ក្នុងចំណោមព្រះរាជតង្វាយអង្ករ៤០តោននោះ អង្ករចំនួន២០តោន នាមថ្វាយព្រះករុណា ព្រះមហាក្សត្រ និង២០តោនទៀត បានថ្វាយសម្តេចម៉ែន ដើម្បីចូលរួមដង្ហែរតាម នូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់ព្រះ​អង្គទាំងទ្វេ ក្នុងការបំពេញព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល ជួយដល់កូនចៅប្រជានុរាស្រ្តព្រះរាជា ណាចក្រកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner