អប្សរាព្រឹកនេះ ២៧ វិច្ឆិកា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BT1  សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ចូលជួបសម្តែងការគួរសម ៕ …ឃ្លីប… (សម្បត្តិ + ប៊ុនហុក + ស្រីនុច)

L2    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំពេញអង្គ លើកទី២ នៃកិច្ចប្រជុំកំពូលអាស៉ី-អ៉ឺរ៉ុប លើកទី១៣ ផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការដោះស្រាយបញ្ហា បណ្តាលមកពីជំងឺកូវីដ-១៩ ជំរុញការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និងការកសាងអនាគត ប្រកបដោយភាពធន់ ៕ …ឃ្លីប…ប្រសាសន៍សម្ដេចតេជោ…

L26    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទសាព័ត៌មានរួម ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)៕…អានផ្ទាល់

C5    តំណាងកម្ពុជាបន្ដចូលរួមថ្លែងសុន្ទរកថាបិទ ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី៤ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

C6    ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បញ្ជាក់ថា នៅឆ្នាំ២០២២ខាងមុខនេះ ប្រទេសបារាំង នឹងដើរតួនាទីជាប្រធានសហភាពអឺរ៉ុប ស្របពេលកម្ពុជាក៏ទទួលតួនាទីជាប្រធានអាស៊ាន៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

C2    ឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃ ដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងកម្មវិធី នៃការគ្រប់គ្រងព្រៃឈើនៅក្នុងមហាអនុតំបន់មេគង្គ ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្ត្រីក្រសួងកសិកម្ម

C4    អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអំពាវនាវ ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗគ្មានពន្ធ រួសរាន់បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% ៕… …ឃ្លីប…

វគ្គទី២៖

V3      លោកជំទាវ ឱ វណ្ឌឌីន ប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី២ប្រភេទទៀត B1-640 និងប្រភេទ B1-1-529 ដែលមានប្រភពចេញពីអាហ្វ្រិកខាងត្បូង និងសូមបន្តការប្រុងប្រយ័ត្នខ្ពស់៕ឃ្លី

C1    មួយសុវត្តិភាពចំនួន៨៨៩មួក ត្រូវបានចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូរអំបិល ខេត្តបន្ទាយមានជ័យ៕…លោក ឃិន គន្ធា…ឃ្លីប…រដ្ឋលេខាធិការ

BH1  ឯកឧត្តម ជាវ តាយ សូមឲ្យកងកម្លាំងជួរមុខ បន្តពង្រឹងការចេញចូល តាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ ការលួចឆ្លងដែនមកកម្ពុជា ដោយខុសច្បាប់ និងមិនបានត្រួតពិនិត្យសុខភាព ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ចេង ពុំ)

BH2  ពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារ ពីអង្គការមនុស្សធម៌ ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

C7    អណ្តើកហ្លួងចំនួន៥១ក្បាល ត្រូវលែងចូលក្នុងទីជម្រកធម្មជាតិ នៅខេត្តព្រះសីហនុ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

C9    នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រកាស ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ៕…លោក ប៊ុន រដ្ឋា…ឃ្លីប…

C8    រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញឲ្យគ្រប់ស្ថាប័នមន្ទីរអង្គភាព និងរដ្ឋបាលក្រុង-ស្រុក ធ្វើការពិចារណាបញ្ចូលគម្រោងផែនការវិនិយោគដែលជាអាទិភាព ដែលជាតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ សំរាប់៣ឆ្នាំខាងមុខ របស់ខ្លួន៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

BH4  ស្រ្តីមេម៉ាយ មានកូនច្រើន មួយគ្រួសារ ស្ថិតក្នុងស្ថានភាពខ្វះខាត បានទទួលផ្ទះថ្មីមួយខ្នង រួមនិងអំណោយសង្កត់ផ្ទះមួយចំនួន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ៕           …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH3  មន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល អំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ នៅពេលអាកាសធាតុចុះត្រជាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុតនាង)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1    វិភាគអន្តរជាតិ៖ តើអ្វីទៅដែលនៅពីក្រោយ ការបរាជ័យគ្រប់គ្រងកូវីដ-១៩ របស់លោក ចូ បៃដិន ? …អានផ្ទាល់

G2    វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់«១៣,១០៩ករណី» និងស្លាប់១៣៧នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ៕…អានផ្ទាល់

G3    អង្គការ WHO កោះប្រជុំបន្ទាន់នៅថ្ងៃសុក្រនេះ ដើម្បីឆ្លើយតបនឹង មេរោគបំប្លែងថ្មី «B.1.1.529» មានប្រភពដើមនៅអាហ្វ្រិកខាងត្បូង៕…អានផ្ទាល់

G4    ចិនប្រកាសថ្កោលទោស «កុបកម្មដ៏ហិង្សា» នៅក្នុងប្រទេសដែនកោះ Solomon ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R107      ១ថ្ងៃលើទូកនេសាទរកខ្យងអយស្ទ័រ

អយស្ទ័រជាអាហារសមុទ្រមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់។ នៅកម្ពុជាវត្តមានអយស្ទ័រ គឺគេឃើញមានលក់ច្រើននៅក្នុងខេត្តកំពត។ អ្នកនេសាទបានទៅរកអយស្ទ័រនៅសមុទ្រ ហើយក្រុមការងារបស់យើងគឺលោករៀម ចំរើន ក៏បានរួមដំណើរដើម្បីដឹងពីរបៀបនៃការរកអយស្ទ័ររបស់ប្រជានេសាទខ្មែរយើងផងដែរ។ ចង់ដឹងថាគាត់ជួបអ្វីខ្លះសូមទស្សនាបទយកការណ៍​ដូចតទៅ។…ឃ្លីប…

ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner