កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ត្រូវបានបិទបញ្ចប់ (Video Inside)
កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី១៣ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នាល្ងាចថ្ងៃទី២៦វិច្ឆិកា នេះ។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃជាប់គ្នានេះ បានពិភាក្សាអំពីតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់ពហុ ភាគី និយមដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន
១/ សមិទ្ធផល, បញ្ហាប្រឈម និងទិសដៅអនាគត
២/ ការ ធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាពនិងស្ថិរភាពសកល
៣/ ការពង្រឹងប្រព័ន្ធ ពាណិជ្ជកម្មផ្អែកលើវិធានច្បាប់
៤/ កំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន
៥/ ការតភ្ជាប់
៦/ ស្ត្រី, សន្តិភាព និងសន្តិសុខ
៧/ បម្រែបម្រួលអាកាសធាតុ ។
កិច្ចប្រជុំកំពូល ASEM13 បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេច ក្តីថ្លែងការណ៍ ប្រធានអង្គប្រជុំASEM13, (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្ដារសង្គម-សេដ្ឋ កិច្ច ឡើងវិញ ក្រោយ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងឯកសារទី៣ គឺឯកសារសកម្មភាព អនាគតស្តីពីការតភ្ជាប់ ASEM៕