វៀតណាមនៅតែឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ស្លាប់ជាង១០០នាក់
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,១៣៧ករណីបន្ថែមទៀត កាលពីថ្ងៃទី២៦ វិច្ឆិកា ឬ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រសួងក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៣៧នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៨១,៣៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៥៥,២៥៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,៥៤៤នាក់។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៥ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញច្រើនជាងគេ គឺ១,៨០៩ករណី៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ