វេជ្ជបណ្ឌិតអាហ្វ្រិកខាងត្បូង៖ អ្នកជំងឺ ឆ្លងវ៉ារ្យ៉ង់អូមីក្រុននៅមានរោគសញ្ញា “ស្រាលណាស់”
វេជ្ជបណ្ឌិតជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងគេ ដែលសង្ស័យថាមានវីរុសកូរ៉ូណាប្រភេទផ្សេងគ្នាក្នុងចំណោមអ្នកជំងឺ បាននិយាយកាលពីថ្ងៃអាទិត្យថា រោគសញ្ញានៃវ៉ារ្យ៉ង់អូមីក្រុន រហូតមកដល់ពេលនេះ មានលក្ខណៈស្រាល ហើយអាចព្យាបាលនៅផ្ទះបាន។
វេជ្ជបណ្ឌិត Angelique Coetzee ដែលជាអ្នកអនុវត្តឯកជន និងជាប្រធានសមាគមវេជ្ជសាស្រ្ដអាហ្រ្វិកខាងត្បូង បានប្រាប់សារព័ត័មាន Reuter កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ថា កញ្ញា បានកត់សម្គាល់ឃើញអ្នកជំងឺចំនួន ៧ នាក់នៅគ្លីនីករបស់នាង ដែលមានរោគសញ្ញាខុសប្លែកពីវ៉ារ្យ៉ង់ដែលតា ទោះបីជារោគសញ្ញានៅមានលក្ខណៈ “ស្រាលខ្លាំង” ក៏ដោយ។
ឥឡូវនេះ អង្គការសុខភាពពិភពលោក បានរកឃើញវ៉ារ្យ៉ង់នេះ និងប្រកាស ដោយវិទ្យាស្ថានជាតិជំងឺឆ្លង (NICD) របស់អាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ពីសំណាក ដែលយកពីមន្ទីរពិសោធន៍ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកាដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។
កញ្ញា Coetzee បាននិយាយថា អ្នកជំងឺម្នាក់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានរាយការណ៍ថានៅគ្លីនីករបស់នាង មានអ្នកជំងឺមានលក្ខណៈអស់កម្លាំងខ្លាំង អស់រយៈពេលពីរថ្ងៃ ដោយមានការឈឺចាប់រាងកាយ និងឈឺក្បាល។
នាងបាននិយាយថា៖ « រោគសញ្ញានៅដំណាក់កាលនោះ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការឆ្លងមេរោគធម្មតា។ ហើយដោយសារតែយើង មិនបានឃើញកូវីដអស់រយៈពេល ៨ ទៅ ១០ សប្តាហ៍មកនេះ យើងបានសម្រេចចិត្តធ្វើតេស្ត ហើយក៏រកឃើញករណីវិជ្ជមាន»។
នៅថ្ងៃដដែលនោះ អ្នកជំងឺកាន់តែច្រើន បានមកជាមួយនឹងរោគសញ្ញាស្រដៀងគ្នា ដែលជាពេល ដែលនាងចាប់អារម្មណ៍អំពីវ៉ារ៉្យង់។ កញ្ញា បាននិយាយថា៖ «ពួកគេភាគច្រើនឃើញរោគសញ្ញាស្រាលខ្លាំង ហើយរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានទទួលយកអ្នកជំងឺ ដើម្បីធ្វើការវះកាត់នោះទេ។ យើងអាចព្យាបាលអ្នកជំងឺទាំងនេះនៅផ្ទះបាន»។
កញ្ញា Coetzee បាននិយាយថា៖ «វ៉ារ៉្យង់នេះ មិនដូចវ៉ារ៉្យង់ដែលតាទេ រហូតមកដល់ពេលនេះ អ្នកជំងឺមិនទាន់បានរាយការណ៍ពីការបាត់បង់ក្លិន ឬរសជាតិទេ ហើយក៏មិនមានការធ្លាក់ចុះនៃកម្រិតអុកស៊ីហ្សែនជាមួយនឹងវ៉ារ្យ៉ង់ថ្មីដែរ»។
ប្រភព៖ Reuters