លោក ចូ បៃដិន៖ វីរុសកូវីដ-១៩បំប្លែងថ្មី “Omicron” នឹងលេចឡើងនៅក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយនៅឯសេតវិមានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ ឬនៅពេលណាមួយ។

លោក បៃដិន បាននិយាយថា មិនយូរមិនឆាប់… យើងនឹងឃើញករណីនៃវីរុសបំប្លែងថ្មីនេះនៅទីនេះនៅក្នុងសហរដ្ឋអាមេរិក… យើងនឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងថ្មីនេះ ដូចដែលយើងប្រឈមមុខនឹងវីរុសដែលបានមកមុនវា។ លោក បៃដិន បន្ថែមថា មេរោគ អូមីក្រុង ថ្មី គឺជាមូលហេតុនៃការព្រួយបារម្ភ… តែមិនមែនជាមូលហេតុនៃការភ័យស្លន់ស្លោទេ ហើយលោកបានប្រាប់អ្នកយកព័ត៌មានថា ការបិទប្រទេសមិនមែនជាជម្រើសសម្រាប់ពេលនេះទេ។ វីរុសបំប្លែងថ្មី អូមីក្រុង អាចនឹងពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិក និងបង្កើនភាពមិនច្បាស់លាស់ ទាក់ទងនឹងអតិផរណា ខណៈដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានសរសេរនៅក្នុងសក្ខីកម្មដែលត្រៀមរួចជាស្រេច ដែលលោកគ្រោងនឹងប្រគល់ជូនគណៈកម្មាធិការព្រឹទ្ធសភា ស្តីពីកិច្ចការធនាគារ លំនៅដ្ឋាន និងទីក្រុង នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកក៏បានពង្រឹងការណែនាំសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញផងដែរ ដោយកត់សម្គាល់ថា មនុស្សពេញវ័យទាំងអស់គួរតែទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner