ជនសង្ស័យ ៣នាក់ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យរងរបួស ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ចូនទៅតុលាការ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្លាំងជំនាញបានបញ្ចូនជនសង្ស័យ០៣នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណី ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួសប្លន់យកម៉ូតូ និងទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូន៦ ) ប្រព្រឹត្តនៅចំណុចព្រៃត្រែង ក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនស្ស័យ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖
ទី១-ឈ្មោះ ញឹម សាវីន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ ២-ឈ្មោះ ញឹម នៅ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ និងទី៣-ឈ្មោះ ថន ស៊ីថា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ ពួកគេស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ចំណែកភស្តុតាងចាប់យក
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៣ លេខតួ លេខម៉ាស៊ីន១០២០៨០ គ្មាន ផ្លាកលេខចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង

ចំណែកជនរងគ្រោះ
-ឈ្មោះ ឆៃ គឹមលៀង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៨អា ផ្លូវលេខ២៣៤ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ដោយស្លាកស្នាម រងរបួសលើផ្ទៃមុខ និងដងខ្លួន កំពុងសម្រាកនៅមន្ទីរពេទ្យ

សម្ភារៈបាត់បង់

-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៣ លេខតួ លេខម៉ាស៊ីន ១០២០៨០ ពាក់ផ្លាក លេខភ្នំពេញ១F៥៦៥១ ចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួសប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ ១F៥៦៥១ និងទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់) ប្រព្រឹត្តនៅចំណុចព្រៃត្រែងក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ មានឈ្មោះ ញឹម សាវីន ,ឈ្មោះ ញឹម នៅ និងឈ្មោះ ថន ស៊ីថា នៅពេលជនសង្ស័យទាំងបីនាក់ធ្វើដំណើរដោយថ្មើរជើងចេញពីសុំការងារធ្វើនៅហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើរចេញមកដល់មុខហ្គ្រេនភ្នំពេញ ក៏បានជួបជនរងគ្រោះដែលជាមនុស្សប្រុស(ភេទទី៣) កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ ១F៥៦៥១ ម្នាក់ឯង ពេលនោះជនរងគ្រោះ ក៏បានបបួលជនសង្ស័យទាំងបីនាក់រួមភេទជាមួយខ្លួន នៅចំណុចដីឡូតិ៍គ្មានលេខជិតហ្គ្រេនភ្នំពេញ ពេលនោះជនសង្ស័យទាំងបីនាក់បានបបួលគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ ហើយ ជនសង្ស័យក៏ធ្វើជាយល់ព្រមរួមភេទជាមួយជនរងគ្រោះ ដោយជនសង្ស័យបានឲ្យជនរងគ្រោះដឹកពួកវាទាំងបីនាក់ទៅកន្លែងពួកវាធ្វើការងារជាកម្មករសំណង់នៅការដ្ឋានពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជនរងគ្រោះក៏យល់ព្រមដឹកជនសង្ស័យទាំងបីនាក់ ដោយជិះម៉ូតូមួយបួននាក់ ហើយជនរងគ្រោះជាអ្នកបើក ពេលទៅដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ហើយហៅ ជនសង្ស័យឈ្មោះ ថន ស៊ីថា ដើរចូលទៅក្នុងព្រៃត្រែងដើម្បីរួមភេទជាមួយខ្លួន ពេលទៅដល់ក្នុងព្រៃត្រែងជនរងគ្រោះបានស្រាតខោហើយហៅឈ្មោះ ថន ស៊ីថា រួមភេទជាមួយ ប៉ុន្តែជនសង្ស័យឈ្មោះ ថន ស៊ីថា ធ្វើជាពុំព្រមរួមភេទជាមួយជនរងគ្រោះទេ ហើយដើរចេញមកវិញ ហើយជនរងគ្រោះនៅក្នុងព្រៃត្រែងនោះតែម្នាក់ឯង ភ្លាមនោះជនសង្ស័យទាំងបីនាក់ បានដើរត្រឡប់ទៅរកជនរងគ្រោះវិញ ហើយជនសង្ស័យឈ្មោះ ញឹម សាវីន បានចាប់ដៃជនរងគ្រោះគ្រៀកទៅក្រោយរួចបោកជនរងគ្រោះផ្តួលទៅលើដី ហើយជនសង្ស័យឈ្មោះ ញឹម នៅ និងឈ្មោះ ថន ស៊ីថា បាននាំគ្នាយកជើង ដៃ វាយទាត់ធាក់ទៅលើផ្ទៃមុខ និងដងខ្លួនជនរងគ្រោះបណ្តាលឲ្យរងរបួសបែកមុខ ហើយសន្លប់បាត់ស្មារតីតែម្តង ។

បន្ទាប់មកជនសង្ស័យទាំងបីនាក់បាននាំគ្នាឆែកលើខ្លួនជនរងគ្រោះយកបានសោម៉ូតូ និងទូរសព្ទ័ដៃម៉ាក អាយហ្វូន៦ រួចក៏រត់ចេញពីព្រៃត្រែងជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះក្រោយពីដឹងខ្លួនពីសន្លប់ក៏រត់ចេញពីព្រៃត្រែង ហើយបានជួបជាមួយអ្នកបើកបររថយន្ត ក៏ទូរសព្ទ័ហៅបងប្អូនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ចិនសែនសុខដើម្បីព្យាបាលរបួស ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner