គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យតំបន់ព្រៃ​លិចទឹក ក្នុងភូមិសាស្ត្រខេត្ត

   គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ផ្តើមចុះពិនិត្យ និងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

  ការចុះពិនិត្យ និងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹក នៅតំបនបឹងទន្លេសាបនេះ គោរពតាមបទបញ្ជា ក៍ដូចជាចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការចម្រុះដែលបង្កើតឡើងដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។

            ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ញាការកងឯកភាពខេត្តបានដឹកនាំ ចុះត្រួតពិនិត្យនេះ ដោយប្រើប្រាស់ទូកប្រមាណជាង១០គ្រឿង ធ្វើដំណើរតាមផ្លូវទឹក ពិនិត្យតាមតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ។

           ប្រតិបត្តិការនេះដែរក៏មានការចូលរួមពីសំណាក់កងកម្លាំងទាំង៣ប្រភេទ រួមមាន ៖ កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត, កម្លាំងអាវុធហត្ថដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, កម្លាំងសឹករងបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងមន្ត្រីមន្ទីរសុរិយោដី ព្រមទាំងមន្ត្រីរាជការស៊ីវិលជាច្រើននាក់ទៀតចូលរួមផងដែរ ។

    គួរបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ បានដាក់បទបញ្ជាឲ្យតាមបណ្តារដ្ឋបាលខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ អាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ជា សុផារ៉ា ចុះអនុវត្ត       បង្ក្រាប និងដកហូតយកមកវិញ នូវដីព្រៃលិចទឹក ដែលត្រូវបានជនខិលខូច ទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner