អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៣លាន៧៥ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២៤ម៉ឺននាក់ និងជាសះស្បើយ២៣៨លាន៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៣លាន៧៥ម៉ឺន៦ពាន់៤៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៤ម៉ឺន២ពាន់១២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៨លាន៥ម៉ឺន២ពាន់៦៣៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៥៧ម៉ឺន៣ពាន់១២២នាក់ ស្លាប់ចំនួន៨០ម៉ឺន៥ពាន់៤នាក់ និងជាសះស្បើយចំនួន៣៩លាន៣១ម៉ឺន៨ពាន់៥៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦០ម៉ឺន៦ពាន់៥៤១នាក់ ស្លាប់៤៦ម៉ឺន៩ពាន់៧២៤នាក់ និងជាសះស្បើយ៣៤លាន៣ម៉ឺន៧ពាន់៥៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១០ម៉ឺន៥ពាន់៨៧២នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់២០នាក់ និងជាសះស្បើយ២១លាន៣៣ម៉ឺន៩ពាន់១១៨នាក់ ៕ ប្រភព៖ worldometers