មន្រ្តីជាន់ខ្ពស់ចិន៖ សហរដ្ឋអាមេរិកកំពុងបែងចែកពិភពលោកជាពីរជំរុំ ដោយដាក់ស្លាកប្រទេសក្នុងនាមប្រជាធិបតេយ្យ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានរិះគន់កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយបាននិយាយថា ព្រឹត្តិការណ៍នេះគឺជាឧបករណ៍ និងគ្របដណ្តប់ដើម្បីជំរុញគោលបំណងភូមិសាស្ត្រនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។

លោកបន្តថា មេដឹកនាំរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទប្រកាន់ព្រឹត្តិការណ៍នេះថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការពារអនុត្តរភាព ដែលបង្ហាញថា កិច្ចប្រជុំកំពូលគឺមិនស្វាគមន៍ និងប្រឆាំងដោយសហគមន៍អន្តរជាតិ។ដោយឡែកក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនគួរអះអាងខ្លួនឯងថា ជា “បង្គោលនៃលទ្ធិប្រជាធិបតេយ្យ” នោះទេ ដោយធ្វើអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យ” នាពេលខាងមុខ។ ជាមួយគ្នានេះ លោក Wang បាន​និយាយ​ថា ចិន​កោតសរសើរ​ចំពោះ​ជំហរ​របស់​រុស្ស៊ី​ចំពោះ​បញ្ហា​នេះ ហើយថា សហរដ្ឋអាមេរិកកំពុងបែងចែកពិភពលោកជាពីរជំរុំ ដោយដាក់ស្លាកប្រទេសក្នុងនាមប្រជាធិបតេយ្យ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ទង្វើអាមេរិកគឺប្រឆាំងនឹងស្មារតីនៃលទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដរបស់សហរដ្ឋអាមេរិក ក្នុងការគាបសង្កត់អ្នកដទៃជាមួយនឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន។ តាមពិត “កិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យ” មិនមានអ្វីពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនោះទេ។ លោក Wang បានចង្អុលបង្ហាញថា កិច្ចប្រជុំនេះកំពុងប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជាលេស ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner