ឯកឧត្តម ហ៊ុន ម៉ានិត៖ បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ

ភ្នំពេញៈឯកឧត្តម ហ៊ុន ម៉ានិត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ បងណែត តែងតែគិតគូរអំពីផលប្រយោជន៌ជាតិ និងផលប្រយោជន៌ប្រជាជនជាចម្បង មុននឹងគិតពីផលប្រយោជន៌ផ្ទាល់ខ្លួន ហើយគាត់មានភាពចាស់ទុំ ការទទួលខុសត្រូវទាំងការងារនយោបាយ សង្គម និងការដឹកនាំ ហើយក៏ជាបងប្រុសម្នាក់ មានព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់របស់ប្អូនៗ។”

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា ក្នុងនាមជាប្អូនម្នាក់ សូមគាំទ្រ ចំពោះប្រសាសន៍សម្តេចតេជោ ដែលបានប្រកាសគាំទ្របងណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនតាមរយៈការបោះឆ្នោត។

ដោយឡែកកាលពីថ្ងៃទី០២ ខែធ្នូម្សិលមិញ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរថា “បងធំខ្ញុំ រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឱ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់។ កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឱ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត៕

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner