Lewandowski និង Cavani មានគោលដៅទៅចូលរួមក្លឹប LA LIGA ដូចគ្នា

Robert Lewandowski និង Edinson Cavani មានបំណងចង់ចាក់ចេញពីក្លឹបបច្ចុប្បន្ន ដើម្បីទៅចូលរួមជាមួយក្លឹបយក្ស នៅប្រទេសអេស្ប៉ាញ ។


ខ្សែប្រយុទ្ធក្រុម Bayern Munich រូបនេះ មានបំណងចង់ចូលរួមជាមួយក្រុម Real Madrid រដូវកាលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ស្របពេលដែលមិត្តរួមក្រុមម្នាក់គឺកីឡាករ David Alaba នៅទីនោះ ដោយសារថា ក្លឹបស្តេចសរ Real Madrid កំពុងត្រូវការខ្សែប្រយុទ្ធកណ្តាលមុតស្រួចម្នាក់ ។

រីឯខ្សែប្រយុទ្ធសញ្ជាតិអ៊ុយហ្គាយ Edinson Cavani ក៏ចង់ចេញពី Man Utd ទៅលេងនៅក្លឹបយក្សរបស់អេស្ប៉ាដែរ គឺក្លឹប Barcelona នៅរដូវកាលក្រោយ ដោយសារកុងត្រា នៅ Old Trafford បញ្ចប់នាចុងឆ្នាំនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner