កូនស្រី​លោក​កឹម សុខា ៖ សម រង្ស៊ី ជា​អ្នកនយោបាយ​ឡឺ​កឺ ទាំង​ការនិយាយស្តី​និង​ទង្វើ​ត្រឡប់ត្រឡិន​

ភ្នំពេញ ៖ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក​ កឹម សុខា បាន​បន្តទៅ​ទណ្ឌិត សម រង្ស៊ី និង​បាន​ហៅ​សម រង្ស៊ី ថា​ជា​អ្នកនយោបាយ​ឡឺ​កឺ ដែល​ការនិយាយស្តី​និង​ទង្វើត្រឡប់ត្រឡិន​។ ការឃោសនា​សម រង្ស៊ី និង​បក្ខពួក​មកលើ​ឪពុក​ខ្លួន​តាំងពី​២០០៧ មកដល់ពេលនេះ​ជា​អំពើ​ទុច្ចរិត​ មួលបង្កាច់​។​

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៥ ខែធ្នូនេះ កញ្ញា កឹម មនោ​វិទ្យា បាន​ចោទ​ជា​សំណួរ​មួយចំនួន​។
-​តាំងពី​ឆ្នាំ២០០៧ មក​លោក សម រង្សី និង​ក្រុម​គាត់​តែង​លើកឡើងថា លោក កឹម សុខា ជា​អាយ៉ង​បក្ស​កាន់អំណាច ឬ​ជា​គិញ​យួន​តែម្តង​។
-​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០០៨ ពួកគេ​បន្ត​ការចោទប្រកាន់​ទាំងនេះ និង​បន្ថែមថា បក្ស​សិទ្ធិមនុស្ស​ប្រៀបដូចជា “​កូន​ដើមឈើ​តូច​មួយ​សម្រាប់​ឆ្កែ​នោម​ដាក់​” ។ ​នេះ​ជា​សំដី​ថ្នាក់ដឹកនាំ​កំពូល​ដ៏​ខ្ពង់ខ្ពស់​គឺ​លោក សម រង្ស៊ី។
-​ក្នុងការ​បោះឆ្នោត​ឃុំ​/​សង្កាត់​ឆ្នាំ​២០១២ បក្ស សម រង្ស៊ី ត្រូវបាន​បាត់បង់​កៅអី មេឃុំ ៦ និងក្រុមប្រឹក្សាឃុំ​ចំនួន ៥០៥ រូប​។​
-​ក្រោយមក ក្នុង​ឆ្នាំ​២០១២​ដដែល បក្ស សម រង្ស៊ី និងបក្ស​សិទ្ធិមនុស្ស រួមគ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។​
-​ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​ បានធ្វើ​មហា​យុទ្ធនា​ការឃោសនា​ទូទាំងប្រទេស​ដែល​ទទួល​ការគាំទ្រ​លើសលប់​ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមប្រឆាំង​ពីមុន​។ ពេលនោះ​លោក សម រង្ស៊ី​ បាន​កំពុង​រស់នៅ​ដោយ​ក្តី​អស់សង្ឃឹម​នៅក្រុងប៉ារីស​។ ប្រហែល​មួយអាទិត្យ​មុនពេល​បោះឆ្នោត លោក សម រង្ស៊ី បាន​អង្វរ​សុំទោស​មេបក្ស​កាន់អំណាច គេ​ក៏​ឱ្យចូល​ស្រុក​វិញ​។​ សន្ទុះ​ដ៍៏មហិមា​នៃ​មហា​យុទ្ធនា​ការឃោសនា​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​និង​កំពុង​រីក​រាល​ដែល​មួយខែ​មកហើយ​ បាន​ផ្សព្វផ្សាយ​រៀបចំ​ផ្តល់​មហា​កិត្តិយស​ក្នុង​ការទទួល​លោក​ សម រង្ស៊ី​ ដែល​យុវជន​ភាគច្រើន​មិនដែល​ស្គាល់​ពីមុនមក​។
-​ថ្ងៃ២៧ វិច្ឆិកា ២០២១ ភាគី​លោក សម រង្ស៊ី ធ្វើ​សមាជ​បក្ស 🕯 ជា​ផ្លូវការ​នៃ​យុទ្ធនាការ​ដ៏​មោទនភាព​មួយ​ដែល​គេ​ហៅថា “​តោះ​យើង​ត្រឡប់ទៅផ្ទះ​ចាស់​វិញ​”​។
-​ថ្ងៃ២៨ វិច្ឆិកា ២០២១ គេ​ចោទ​ផង គំរាម​ផង ថា​លោក កឹម សុខា​ បែក​ពី​សង្គ្រោះ​ជាតិ និងប្រើ​ឃោសនាការ​ដដែលៗ​ដែល​គេ​ប្រើ​តាំងពី​ឆ្នាំ​២០០៧ ដូចជា​ថា គាត់​បម្រើ​បក្ស​កាន់អំណាច គាត់​ខ្លាច​បក្ស​កាន់អំណាច (​ទោះជា​គាត់​ហ៊ាន​ជាប់ពន្ធនាគា​ពីរដង​ហើយក៏ដោ​យ​) គាត់​គ្មាន​ប្រជាប្រិយភាព​ទេ សរុប​ គឺ​គាត់​មិនមាន​តម្លៃ​ទេ​។

​សំណួរ​៖
ហេតុអ្វី​លោក សម រង្ស៊ី និង​ក្រុម រួបរួម​ជាមួយ​អាយ៉ង​បក្ស​កាន់អំណាច​រូបនេះ តាំងពី​២០១២​ម្ល៉េះ?
​ហេតុអ្វី​លោក សម រង្ស៊ី និង​ក្រុម កំពុង​ដេក​ព្រួយ​ជំនួស​លោក កឹម សុខា​ ថា​គាត់​នឹង​ធ្លាក់​ប្រជាប្រិយភាព​បើ​គ្មាន សម រង្ស៊ី​?
ហេតុអ្វី​លោក សម រង្ស៊ី និង​ក្រុម មិន​ព្រលែង​មនុស្ស​ម្នាក់​ដែល​គ្មាន​ប្រជាប្រិយ គ្មាន​សមត្ថភាព និង​គ្មាន​តម្លៃ​ចោល​ទៅ​?
​តើ​នេះ មានន័យថា ការឃោសនា​លោក សម រង្ស៊ី និង​ក្រុម​ធ្វើ​មកលើ លោក កឹម សុខា តាំងពី២០០៧ មកដល់ពេលនេះ​ជា​អំពើ​ទុច្ចរិត មួលបង្កាច់ ក្នុង​បំណង​បំបាក់​លោក កឹម សុខា ដោយ​ភាព​ច្រណែន​របស់លោក សម រង្ស៊ី?
​ឬក៏​មានន័យថា លោក សម រង្ស៊ី ជា​អ្នកនយោបាយ ឡឺ​កឺ ដែល​ការនិយាយស្តី​និង​ទង្វើត្រឡប់ត្រឡិន​មិន​ស៊ីសង្វាក់​គ្នា​? ទុច្ចរិត ឬ ឡឺ​កឺ​?៕
ដោយ​:ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner