ថ្ងៃចុងសប្តាហ៍លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងសម្អាតបរិស្ថាន អនាម័យ

ភ្នំពេញ៖ ដើម្បីសណ្តាប់ធ្នាប់សាធារណៈល្អ បរិស្ថានអនាម័យល្អ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក រស់ សុភក្តិ អភិបាលរងខណ្ឌ និងលោក គុយ គឹមហៀង ប្រធានការិយាល័យ សាធារណៈការសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប្រចាំខណ្ឌ ចុះបោសសម្អាតដីខ្សាច់ រើសសំរាម ព្រមទាំងបាញ់ទឹកសម្អាតផ្លូវនៅក្រោមស្ពាននិងលើស្ពានព្រែក សំរោង និងស្ពានព្រះមុនីវង្ស សំដៅធ្វើយ៉ាងណាត្រូវរួមគ្នាដោះ ស្រាយ បញ្ហាប្រឈមដែល នៅសេស សល់អោយខាងតែបាន ។

ជាមួយនិងសកម្មភាពសង្គមនេះដែរ លោកអភិបាលខណ្ឌ បានធ្វើការណែនាំអោយកងកម្លាំងសណ្តាប់ធ្នាប់ត្រូវរួមគ្នាអនុវត្ត ការងារ រៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ព្រមទាំងចូលរួមការពារសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយបានប្រសើរឡើងថែមទៀត ។

សូមសរសើរកន្លងមកកម្លាំងសណ្តាប់យើងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ការងារចុះផ្សព្វផ្សាយពីវិធានការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ទទួលបាន ការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។

លើសពីនេះទៀតលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកងកម្លាំង សណ្តាប់ធ្នាប់ទាំងអស់ ផ្លាស់ប្តូរវេនគ្នាចុះល្បាតតាមដងផ្លូវសាធារណៈជាប្រចាំ ជាពិសេសត្រូវឃ្លាំមើលរថយន្តដឹកដី ដឹកខ្សាច់ណាដែលមិនអនុវត្តតាមការ ណែនាំរបស់រដ្ឋបាលខណ្ឌទេនោះ ត្រូវចាប់យកមករក្សាទុកបណ្តោះអាសន្នដើម្បីជាការព្រមានដល់ម្ចាស់រថយន្តនិងម្ចាស់ក្រុមហ៊ុនកុំអោយដឹកជញ្ជូនតាមតែអំពើចិត្ត ។

ក្នុងកាលៈទេសៈ ប្រឈមនិងជំងឺដ៍កាចសាហាវនេះ សូមបងប្អូនទាំងអស់ចូលរួមអនុវត្តជាប់ជានិច្ច តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ-១៩ ៕ ដោយ៖ សណ្តោស-ប៊ុនធី

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner