អប្សរាព្រឹកនេះ ០៧ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

H1    សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់​សុំទោសចំពោះការប្រមាថមកលើកម្ពុជា។ ការថ្លែងសារមួយចេញពីខេត្តព្រៃវែង ដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ សម្តេចតេជោលើកឡើងថា ការសម្តីនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំអត់ប្រឆាំងវៀតណាមទេ ប៉ុន្តែខ្ញុំប្រឆាំងចំពោះសម្តីបុគ្គលដែលប្រមាថកម្ពុជា»។ ហើយសម្តេចបញ្ជាក់ទៀតថា «ខ្ញុំទាមទារឱ្យនាយករដ្ឋមន្រ្តីដក (មេបញ្ជាការនេះ) ប៉ុន្តែគាត់ដកដែរ តែដកផ្កាយពីរឱ្យឡើងផ្កាយ៣តែម្តង»។…ឃ្លីប…

H3     សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលលើកឡើងនេះ មិនមែនជាការបំបែកបំបាក់សាមគ្គីភាព កម្ពុជា-វៀតណាមទេ ប៉ុន្តែជាការផ្ញើសារទៅបុគ្គលម្នាក់ដែលហ៊ានប្រមាថដល់កម្ពុជា ៕…ឃ្លីប…

H2     សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ​។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ការដាក់បេក្ខភាពមិនធ្វើឡើងនៅពេលនេះទេ តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨៕…ឃ្លីប…

H4     សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចអាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខាងមុខនេះ។…ឃ្លីប

សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិ នយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងការ សម្រេចក្នុងកិច្ចប្រជុំកន្លងមក៕

D1    អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាលើកឡើងថា នៅឆ្នាំក្រោយប្រជាពលរដ្ឋខ្មែរ នឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេស ខណៈពេលនេះភាគីទាំងពីរកំពុងសិក្សាបើករោងចក្រ ៕..អានផ្ទាល់ (ដោយ៖ សេឌី+លីដា)

D2    ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនធាន គូសបញ្ជាក់ថា ចិនកំពុងពិនិត្យវាយតម្លៃលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដែលអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលដ៏ខ្លីខាងមុខនេះ៕…អានផ្ទាល់ (ដោយ៖ សេឌី+លីដា)

D4    សមាគមវារីវប្បករកម្ពុជា និងអ្នកចិញ្ចឹមត្រីប្រា  រីករាយចំពោះដំណឹងត្រីប្រារបស់កម្ពុជា នឹងអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន ក្នុងពេលឆាប់ៗ៕..អានផ្ទាល់ (ដោយ៖ សេឌី)

C5    ប្រទេសកម្ពុជា បន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិ ទៅកាន់ទីផ្សារប្រទេសចិន៕…ឃ្លីប…

D6    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើរសូមអង្គការពាណិជ្ជកម្មពិភពលោក (UNCTAD) ជួយជ្រោមជ្រែងកម្ពុជា ក្លាយជាប្រទេសគំរូមួយ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់៕…អានផ្ទាល់ (ដោយ៖ សេឌី)

វគ្គទី២៖

D5    ក្រសួងទេសចរណ៍ ស្នើរហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ៕…អានផ្ទាល់ (ដោយ៖ សេឌី)

SB1  អភិបាលរាជធានីភ្នំពេញ អញ្ជើញសសម្ពោធ សំណង់មន្ទីរពេទ្យ ពហុជំនាញភ្នំពេញ នឹងត្រូវសាងសង់ឡើងកម្ពស់ ២៦ជាន់ ដោយប្រើប្រាស់ ពេលនៃការសាងសង់ ប្រមាណ ៤ទៅ៥ឆ្នាំ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក ហេង សម្បត្តិ)

N02  រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាអាជ្ញាធរចុះចាប់សត្វស្វាដែលកាចៗ ដែលអុកឡុករំខានប្រជាពលរដ្ឋរស់នៅជុំវិញវត្តភ្នំ៕…ឃ្លីប…(វេបសាយ)សម្រួលអត្ថបទ អាន កាត់ត សុខ ណេត

C10  ឯកឧត្តម ឡូវ ហ៊ឺង ថ្លែងថា មានតែ តេជោ  ហ៊ុន  សែន ទេ ដែលបានរំដោះបងប្អូន ប្រជាពលរដ្ឋ​អោយរួចផុតពី សេចក្តីស្លាប់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ   រហូតធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…ទីប្រឹក្សាសម្តេចតេជោ

D3    រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី  ជម្រុញឲ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីជលផល បន្តចុះបោះបង្គោល និងពិនិត្យបន្ថែមបង្គោលនៅក្នុងចន្លោះបង្គោលនៃតំបន់៣ ដែលបានដាំកន្លងមក ឲ្យបានញឹកថែមទៀត៕…. អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

D7    អគាវះកាត់ និងសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ក្រោមជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន៕….អានផ្ទាល់ (ដោយ៖ម៉េង គាង)

BH4  ផ្លូវមួយខ្សែដែលរងការខូចខាត នារដូវវស្សា ត្រូវបានប្រជាពលរដ្ឋ និងអគ្គនាយកក្រុមហ៊ុន អចនទ្រព្យភូមិមរតក ជួយជាថវិកាចាក់ថ្ម ដើម្បីសម្រួលការធ្វើដំណើរ៕…អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

T1 ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងធ្វើសន្និបាតបូកសរុបលទ្ធប្រចាំឆ្នាំនិងលើកទិសដៅឆ្នាំ ២០២២។ឃ្លីប(អធិបតីភាព ឯកឧត្តម ស សុខា)

BH6  ឧត្តមសេនីយ៍ឯក ទូ ពលៈ ជំរុញដល់កងកម្លាំងនគរបាល ការពារព្រំដែនទឹក ត្រូវមានជំនាញច្បាស់លាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង៕…ឃ្លីប… (អត្ថបទ រូបភាព លោក សិលា សារិន + កាត់ត លោក ប៊ុន ហុក + អាន អ្នកស្រី ដាវី)

BH8  ឧត្ដមសេនីយ៍ទោ សោម ស៊ុន ចុះសាកសួរសុខទុក្ខ អតីតយុទ្ធជន ដែលធ្លាប់ជាយុទ្ធមិត្ត រួមអាវុធ ក្នុងសម័យសង្គ្រាម ខណៈកំពុងតែមានជម្ងឺ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុន រដ្ឋា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G2     វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៤,៥៩១ករណី» និងស្លាប់ ២២៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ៕…អានផ្ទាល់

G1     រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៣២,១៣៦ករណី» និងស្លាប់ថ្មី ១,១៨៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ៕…អានផ្ទាល់

G4    រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកចាត់ការទុក​​បញ្ជូន​យន្តហោះ​របស់​ចិន​ចូល​ដែន​អាកាស​តៃវ៉ាន់​ទៅ​នឹង​ «ការ​ធ្វើ​សមយុទ្ធ»៕…អានផ្ទាល់

G5     កិច្ច​ចរចា​នុយក្លេអ៊ែរកំពុង​​ជួប​ឧបសគ្គ​ អ៊ីស្រាអែល​ព្យាយាម​​ឱ្យ​អាមេរិក​ប្រកាន់​ជំហរ​តឹងរ៉ឹង៕…អានផ្ទាល់

G3     វិភាគអន្តរជាតិ៖ តើដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅឥណ្ឌា មានន័យដូចម្ដេចចំពោះនយោបាយពិភពលោក? ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបាន​សម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំ​លោក​អ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃ​របស់ខ្លួន​រហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍​​ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner