កិច្ចប្រជុំការងារឈ្វេងយល់អំពីការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ក្រសួងអប់រំ យុវជន និងកីឡា

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ ដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីបានចូលរួមប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដើម្បីធ្វើបទបង្ហាញអំពីការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើកម្មវិធីកំណែទម្រង់អប់រំ ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងការអប់រំសតវត្សទី២១។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិក គណៈកម្មការជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើបទបង្ហាញស្ដីពីកំណែទម្រង់វិស័យអប់រំ ដែលបានប្រែក្លាយ វិបត្តិកូវីដឲ្យក្លាយជាឱកាសសម្រាប់ ការ អប់រំ ឌីជីថលការគ្រប់គ្រងការងារអប់រំក្នុងដំណាក់កាលកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមក ដោយផ្តោតលើអាទិភាព២គឺ ការថែរក្សាសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្ស និស្សិត និងការបន្តការរៀនសូត្ររបស់សិស្សានុសិស្ស។ ក្នុងពេលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានរៀបរាប់ អំពីកំណែទម្រង់ដោយផ្តោតលើការអប់រំឌីជីថល កំណែទម្រង់សាលារៀន កំណែទម្រង់ស្ថាប័ននិងសមត្ថភាព និងកំណែទម្រង់ឧត្តមសិក្សា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ និង កោតសរសើរ ការខិតប្រឹងប្រែងរបស់ ឯកឧត្ដម បណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង បុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអភិវឌ្ឍវិស័យ អប់រំ យុវជន និង កីឡា និងការកសាងធនធានមនុស្សប្រកប ដោយស្មារតីទទួលខុសត្រូវ និងភារកិច្ចរៀងៗ ខ្លួន៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner