ចំនួនឆ្លងវ៉ារ៉្យង់អូមីក្រុងកើនឡើង ធ្វើឱ្យអឺរ៉ុបមានភាពច្របូកច្របល់

ករណី​ចំនួន​ឆ្លង​ វ៉ារ្យ៉ង់អូមីក្រុង​ ​កើនឡើងខ្លាំង​នៅ​​ក្នុងប្រទេសអង់គ្លេ​ស និ​ងដាណឺម៉ាក​ កាលពីថ្ងៃអាទិត្យ ខណៈ​អ្នកវិទ្យាសា​ស្ត្រ មាន​ភាព​ភ័យ​ខ្លាច​ ដោយ​​​សារ​តែ​​​​វ៉ារ៉្យង់​​នេះ​​កាន់តែ​រីក​រាល​ដាល​ទូ​លំទូ​លា​យ​រួច​ទៅ​ហើយ បើទោះបីជាមានការ​ហា​មឃាត់ការធ្វើដំណើរ​ហើយ​ក្ដី​។

​វ៉ារ្យ៉ង់​នេះ​ ត្រូវ​បាន​គេ​រកឃើញនៅក្នុង​​ប្រទេសយ៉ាងហោចណាស់ចំនួន​ ៤៥ នៅទូ​ទាំងពិភពលោក ដោយ​សហរដ្ឋ​អាមេរិក និងប្រទេស​នៅ​ទ្វីប​អឺរ៉ុបភាគ​ច្រើន បានរាយការណ៍អំពី​ក​រ​ណីថ្មី​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ​ ទីភ្នា​ក់ងារសន្តិ​សុ​ខសុ​ខភា​ពរប​ស់ចក្រភពអង់គ្លេស បានបញ្ជាក់ថាថ្មីៗ​នេះ​ខ្លួន​បាន​រក​ឃើ​ញ​ករណីឆ្លងវីរុសនេះចំនួន​ ២៤៦ ករណី ពោល​គឺ​មាន​ចំនួន​ជិត​ ២ ដង​នៃចំ​នួនករណីសរុប​ដែល​បានរា​យការ​ណ៍​កា​លពីថ្ងៃសុក្រសប្ដាហ៌​មុន​។

ដោយ​ឡែក នៅប្រទេសដាណឺម៉ាក ​អាជ្ញាធរសុខាភិបាលក្នុងតំ​ប​ន់ បានប​ញ្ជាក់ថា អាជ្ញាធរ​បាន​រក​ឃើញ​ករណី​ឆ្លងចំនួន ១៨៣ ករណី ឬ មាន​ច្រើ​នជាង​ ៣ ដង​នៃចំនួនករណី​សរុប ដែលបា​ន​រា​យការណ៍​កាល​ពី​ថ្ងៃ​ សុក្រ​ ដែល​តួរ​លេខ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ច្រើន​ខ្លាំង​គួរ​បារម្ភ​។

តួលេខនេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​ហេតុតែ​ប្រទេ​ស​ទាំ​ងពី​​រត្រូ​វ​​បាន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូលំ​ទូលា​យថា​ជា​ប្រទេស នាំមុខ​គេ​ក្នុង​ការ​ធ្វើ​ចំណាត់​ថ្នាក់​ហ្សែ​ន​​ និងកា​រធ្វើតេស្ត។​ ក្នុង​ប្រទេសអង់គ្លេស អ្នក​វិទ្យាសាស្ត្រ​កំពុងផ្តោតលើការចាត់ថ្នាក់​ហ្សែ​ន​របស់ពួកគេ​លើអ្នកដំណើរអន្តរជាតិ និ​ងទំនា​ក់ទំ​នង​របស់​អ្នក​ ដែល​បានឆ្ល​ង​វ៉ារ្យ៉ង់អូមីក្រុង​រួច​ហើយ ។​

យ៉ាងណាមិញ មាន​ការ​លើក​ជា​មន្ទិល​ជា​ច្រើនអំ​ពី​វ៉ារ្យ៉ង់​ រួ​មទាំ​ង សំណួរ​ ដែល​ថា​ តើវ៉ារ៉្យង់​ឆ្លង​បាន​កម្រិត​ណា ​តើវ៉ាក់សាំង​នឹង​ទប់ទ​ល់​វ៉ារ៉្យង់​​បាន​ល្អប៉ុណ្ណា និង​ថាតើវា​ទំនងជា​បង្កជំ​ងឺធ្ងន់ធ្ងរ​ប៉ុណ្ណា។ ទោះ​យ៉ាងណា គេ​ឃើញ​មាន​ស​ញ្ញាដំបូងមួយ​ចំនួន ដែលថាវ៉ារ៉្យង់​អូមីក្រុន​អាចប​ណ្តាលឱ្យមានជំងឺស្រាលប៉ុណ្ណោះ ទោះ​បីជា​ការ​​សង្កេតនោះផ្អែក​លើករណីភាគច្រើននៅអាហ្វ្រិកខាងត្បូងក្នុ​ងចំណោមមនុស្ស​វ័​យក្មេ​ង ដែល​ទំនង​ជា​មិន​សូវឈឺធ្ងន់ធ្ង​រពីកូវីដ​​ក៏ដោ​យ។

មក​ដល់ពេល​នេះ អ្នក​វិ​​ទ្យាសាស្ត្រ និ​យាយថាគេ​មិន​ទាន់​រក​ឃើញ​​ហេតុផល ដើម្បីជឿថាវ៉ារ៉្យង់​អូមីក្រុង​​មាន​ឥទ្ធិ​ពល​ជាង​វ៉ាក់សាំង​​ដែ​ល​មាន​ស្រា​ប់​នោះទេ​ ទោះបីជា​ គេ​នៅ​មិន​ទាន់​រក​ឃើញ​ពី​ប្រសិទ្ធិភាព​វ៉ាក់​សាំងទៅ​លើ​វ៉ារ៉្យង់​ ដែ​ល​មិន​ទាន់​ស្គាល់​ពិត​ប្រាកដ​ឡើយ​។

លោកវេជ្ជបណ្ឌិត Michael Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងគោល​នយោបាយ​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័​យ Minnesota បា​ននិយាយថា​៖ «យើង​នឹ​ងឃើញ​ករណី​ឆ្លង​ក្នុង​ចំនួនធំ​ក្នុង​រយៈពេល​ប៉ុ​ន្មា​ន​សប្តាហ៍ខា​ង​មុខ​នេះ​ នៅក្នុង​ប្រ​ទេស​នានាជុំវិញពិភពលោ​ក​។ វា​មិន​មែន​ជា​រឿង​គួរ​ឱ្យ​​ភ្ញាក់ផ្អើ​លទេ​។ មេរោគ​​នេះ ​គ្រា​ន់​​តែ​​ដើរ​តួ​ដូច​ជា​មេរោគ​​ផ្លូវ​ដង្ហើម ​ដែ​ល​​អាច​ចម្លង​​បាន​ខ្ពស់ប៉ុណ្ណោះ​»។

យោង​តាម​ កា​រផ្តោតលើ​ការ​ពិសោធន៍​ឡា​​ស៊ែរថ្មីរបស់មន្ត្រីសុខាភិបាលសាធា​រណៈ ​វ៉ារ៉្យង់​ ដែល​​បណ្ដាល​ឱ្យ​មាន​កា​រ​​កើន​​ឡើង​ចំនួន​​ឆ្លង អាច​ជា​ភស្តុតាងដំបូងបង្ហាញថាអា​​ច​រីករាលដាលលឿនជាងវ៉ា​រ្យ៉​ង់ដែល​​តា​ ដែល​ជា​វ៉ារ៉្យង់​កាច​សាហាវ​បំផុត​កន្លង​មក​។

លោក​វេជ្ជបណ្ឌិត Osterholm បាននិយាយថា៖ «នៅ​ពេ​ល ដែល​អ្ន​ករកឃើញនរណាម្នា​ក់​ ដែល​ឆ្លង​មេ​រោគ ហើយអ្នកចាប់ផ្តើមមើល​ទំនាក់ទំនងរបស់ពួកគេ ​ឬ បរិយាកាស ដែល​ពួកគេកំពុងនៅក្នុង​នោះ អ្នក​នឹង​រក​ឃើញ​ច្រើន​ទៀត»​។​

លោកវេជ្ជបណ្ឌិត Peter J. Hotez ព្រឹទ្ធ​បុ​រ​សនៃសាលាជាតិវេជ្ជសាស្ត្រត្រូពិចនៃ​ម​ហា​វិទ្យាល័យវេជ្ជសាស្ត្រ Baylor​ បាននិ​យា​យថា​៖ «​ករណីឆ្លង​អូមីក្រុង​ ​មានតិចតួចណាស់​​​នៅពេលនេះ ដែលវាពិបាកក្នុងការដឹ​ង​ថា​ តើការកើនឡើងប៉ុន្មានក្នុង​​ប្រទេសអង់គ្លេស និងនៅ​ដាណឺ​ម៉ាក​។ ២-៣ រយ​ក​រ​ណី នៅតែ​ជា​ ចំនួន​តូច​បើ​ប្រៀប​នឹង​ចំនួន​ករណី​ឆ្លង​ប្រហែ​ល ៤៤,​០០០​ ករណី​ជាមធ្យម​នៅ​ចក្រភ​ពអង់គ្លេស​រៀង​រាល់ថ្ងៃ​»​។

ប៉ុន្តែ បើ​ទោះ​បី​ជា​ការ​រ​ក​​ឃើ​ញនៃវ៉ា​រ្យ៉ង់​ថ្មីនេះស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រ​ជា​ក្ដី  ​អ្នកជំនាញ​ផ្នែកសុ​ខភាព​សាធារណៈ​មួយ​ចំនួ​ន កំពុ​ង​បង្កើនការជូន​ដំ​ណឹងថា​ ការរឹតបន្តឹងការធ្វើដំ​ណើរ ដែលមា​ននៅ​ក្នុង​ភាគ​ច្រើននៃ​ទ្វី​បអឺរ៉ុប​ ដើម្បី​ប្រឆាំង​នឹង​វ៉ារ៉្យង់​នេះ នៅតែមិនគ្រប់​គ្រាន់ ដើម្បីទប់ស្កាត់​កា​រកើ​ន​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​ ដែល​បា​ន​កើត​ឡើ​ងរួ​ចហើយ​​។

លោក Jeremy Farrar នាយកនៃ​វិទ្យាសា្ថន​ Wellcome Trust និងជាអតីតសមាជិកនៃស្ថាប័ន​ប្រឹ​ក្សា​វិទ្យា​សាស្ត្រ​របស់រដ្ឋាភិបាលអង់គ្លេ​​ស បានសរសេរនៅក្នុងគេ​ហទំព័រ​ The Observer ថា កា​រកើ​ន​ឡើង​នៃអូ​មីក្រុ​ន​គឺ​ជា សញ្ញាមួយ ដែល​ថា អូមីក្រុន​ កំពុង​មាន​វឌ្ឍនភាពដ៏គួរឱ្យភ្ញាក់ផ្អើល។ យ៉ាង​ណាមិ​ញ ​វ៉ារ្យ៉ង់នេះ​រំឭកយើងទាំងអស់គ្នា​ថា យើងនៅ​តែ​ខិ​តទៅជិតការចាប់​ផ្តើម​នៃជំ​ងឺរាតត្បាត​ជាជា​ងចុ​ងបញ្ចប់»។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner