រដ្ឋបាលរាជធានីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទី រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយគណៈកម្មាធិការរៀបចំជាតិបុណ្យជាតិ-អន្តរជាតិនឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជា បណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ០៥០០នាទី រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទ៍ខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner