សហរដ្ឋអាមេរិកអំពាវនាវអោយប្រជាជនខ្លួនជៀសវាងធ្វើដំណើរទៅកាន់បារាំង និងប្រទេសមួយចំនួនទៀត ដោយសារព្រួយបារម្ភពីកូវីដ-១៩
អត្ថបទដោយ៖
ឈឹម ទីណា
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានចេញសេចក្ដីណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសបារាំង ហ៊្សកដានី ព័រទុយហ្គាល់ និងតង់ហ្សានី ដោយលើកឡើងពីការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សហរដ្ឋអាមេរិក ក៏បានដាក់ចេញនូវគោលការណ៍ថ្មី ដែលចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះផងដែរ ដោយតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ដែលមកដល់សហរដ្ឋអាមេរិក បង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលមួយថ្ងៃនៃការធ្វើដំណើរ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានដាក់បញ្ចូលបន្ថែមប្រទេសអង់ដូរ៉ា , ស៊ីប និងលិចតិនស្ដាញ ចូលទៅក្នុងកម្រិតប្រកាសអាសន្នលេខ៤ ដែលជាកម្រិតប្រកាសអាសន្នពីជំងឺកូវីដ១៩ «ខ្ពស់បំផុត» ហើយបញ្ជីប្រកាសអាសន្នរបស់ខ្លួន នាពេលឥឡូវនេះ មានប្រទេសចំនួន ៨៣ហើយ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។