Liter of Light បានបង្កើតបច្ចេកទេសថ្មីមួយ ដើម្បីជួយសហគមន៍ក្រីក្របង្កើតអំពូលភ្លើងផ្ទាល់ខ្លួន
អត្ថបទដោយ៖
AMS OneMinute
Liter of Light បានបង្កើតបច្ចេកទេសថ្មីមួយ ដើម្បីជួយសហគមន៍ក្រីក្របង្កើតអំពូលភ្លើងផ្ទាល់ខ្លួន។ គេយកដបប្លាស្ទិកដែលប្រើរួច ដាក់ទឹកឱ្យពេញ និងដាក់សារធាតុ bleach ដែលធ្វើឱ្យទឹកថ្លាជាងមុន ដើម្បីបង្កើតចំណាំងផ្លាតពីព្រះអាទិត្យ នៅពេលដាក់នៅលើដំបូលផ្ទះនៅពេលថ្ងៃ។
បន្ទះសូឡាស្រូបកម្ដៅព្រះអាទិត្យខ្នាតតូច ត្រូវបានភា្ជប់ជាមួយដបទឹកប្លាស្ទិកនោះ ដើម្បីរក្សាថាមពលសម្រាប់បំភ្លឺភ្លើងនៅពេលយប់។ គ្រប់ផ្នែកទាំងអស់ដែលប្រើប្រាស់ក្នុងការផលិតអំពូលនេះគឺអាចរកបាននៅក្នុងសហគមន៍ផ្ទាល់។
គម្រោងនេះបានចាប់ផ្តើមក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១២។ ឥឡូវនេះវាបានរីករាលដាលដល់ជាង ១៥ប្រទេសផ្សេងទៀត ហើយត្រូវបានប្រើប្រាស់ដោយផ្ទះជាង ៨៥០,០០០ខ្នងរហូតមកដល់ពេលនេះ។