កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៤ករណី
សៀមរាប ៖ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបញ្ជា ពីស្នងការខេត្តចុះចាប់ឃាត់ខ្លួនចោរប្លន់ ឈ្មោះ យ៉ាន់ បូរី ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរ មិនពិត រស់នៅភូមិកំព្រុំ ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងក្រុងសៀមរាប មានចំនួន ៤ករណី និងចាប់ឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងក្រុងសៀមរាប យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ១-ឈ្មោះ រ៉ែម រាប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ ចុះថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ ។ ២-ឈ្មោះ ចាន់ ធឿន ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ លក់ដូរ ចុះថ្ងៃទី២០ខែវិច្ចកាឆ្នាំ២០២១ ។ ៣-ឈ្មោះ ហេង សៀក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាល ចុះថ្ងៃទី២៩ខែវិច្ចកាឆ្នាំ២០២១។ ៤-ឈ្មោះ គុជ សុវណ្ណ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរលក់ដូរ ចុះថ្ងៃទី២៩ខែវិច្ចកាឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាងប្រធានការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់នូវដំណើររឿងជនសង្ស័យដែលចោរ ឈ្មោះ យ៉ាន់ បូរី នៅក្នុងអំឡុងខែតុលា និងខែវិច្ចកា ឆ្នាំ២០២១ ជនសង្ស័បានធ្វើសកម្មភាពផ្លោះរបង ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងសៀមរាប ចំនួន ៤ករណី ដូចខាងក្រោម ករណីទី០១ នៅវេលាម៉ោង០២និង៣០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ រ៉ែម រាប ស្ថិតនៅវត្តបូរណ៍ ជនសង្ស័យលួចយកកូនសោទូចាក់បើកយកទូរស័ព្ទម៉ាកoppoនិងvivoអស់ចំនួន៨គ្រឿង។ ២-នៅម៉ោង០១និង៤០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ចាន់ ធឿន ស្ថិតនៅភូមិគោកតាចាន់ ជនសង្ស័យ បានផ្លោះរបងចូលលួចយកប្រាក់ដុល្លាចំនួន(7000$) និងទូរស័ព្ទ (sumsung) ចំនួន០១គ្រឿង។ ៣•នៅម៉ោង២២និង00នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពទៅលើជនរងគ្រោះឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យបានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទចំនួន០៤គ្រឿង។ ៤•នៅម៉ោង០២និង៥០នាទីឈានចូលយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យធ្វើសកម្មភាពទៅលើជនរងគ្រោះឈ្មោះ គុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារបានយកឈើឆ្កិះ យកកាបូបរបស់ជនរងគ្រោះទុកក្នុងបន្ទប់អស់ប្រាក់ចំនួន500$ និងលុយខ្មែរចំនួន(៥០០០០រៀល)។
កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួននៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីយកមកសាកសួរហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ប៉ុន្តែករណីទី០១ ខ្លួនលួចបានទូរស័ព្ទចំនួន ០៦គ្រឿង ករណីទី០២ លួចបានប្រាក់ដុល្លាបានចំនួន (3000$)និងទូរស័ព្ទ០១គ្រឿង
ករណីទី០៣ ជនសង្ស័យមិនឆ្លេីយសារភាព ករណីទី០៤សារភាពលួចបានប្រាក់ចំនួន (៤0000រៀល)ចំពោះប្រាក់ដែលជនសង្ស័យលួចបាន ខ្លួនបានចាយអស់ ចំណែកទូរស័ព្ទខ្លួនបានលក់ឲ្យទៅពួកម៉ូតូឌុបនៅមុខផ្សារលើធំថ្មីអស់ហើយ ។
សមត្ថកិច្ច បានឲ្យដឹងថា ចំពោះករណីទាំង០៤ខាងលើនេះ គឺមានកាំមេរ៉ាសុវត្តិភាពបង្ហាញមុខជនសង្ស័យដែលបានធ្វើសកម្មភាពកន្លងមក ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធី ៕ ដោយ ស៊ាន សុផាត