បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដំណើរការត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន និងយុទ្ធោបករណ៍របស់កងទ័ព

ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ ឯកឧត្តមអគ្គមេញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការណែនាំរបស់ឯកឧត្តមមេមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី 4 នៅព្រឹកថ្ងៃច័ន្ទទី ៧ ខែធ្នូឆ្នាំ 2021 អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី 4 បានដំណើរការត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន យុទ្ធោបករណ៍របស់កងទ័ព ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ម៉ូ សឿម អនុប្រធានអនុគណៈកម្មការត្រួតពិនិត្យចំនួនទ័ពចំនួនកូន និង យុទ្ធោបករណ៍របស់កងទ័ពរបស់យោធភូមិភាគទី 4 នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទីតាំងនៅភូមិថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត និងបានរាយការណ៍អំពីកិច្ចការប្រុងប្រៀបលើគ្រប់វិស័យ ទាំងបរិមាណ និងគុណភាព ព្រមទាំងឯកសារផ្សេងៗ ដើម្បីបម្រើឲ្យការត្រួតពិនិត្យរបស់ថ្នាក់លើឲ្យទទួលបានលទ្ធផលល្អ ។

ឧត្តមសេនីយ៍ត្រី ម៉ូ សឿម បានថ្លែងនូវការកោតសរសើរដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអនុវត្តនូវវិធានការគ្រប់គ្រងកងកម្លាំង មានឯកសារគ្រប់គ្រាន់នៅក្នុងទិន្នន័យ និងគ្រប់គ្រងថែរក្សាទុកដាក់គ្រឿងយុទ្ធោបករណ៍របស់កងទ័ព បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានអាគារធ្វើការងារ អាគារស្នាក់នៅ អាគារ គិលានដ្ឋាន សម្រាប់ ព្យាបាល ជំងឺ កងទ័ព ផ្ទះសំណាក់ សម្រាប់ទទួលផ្ញៀវ ស្នាក់នៅ អាគារ សារមន្ទីរ ប្រវត្តិសាស្ត្រ យោធា និងអាគារសម្រាប់យោធិនហូបបាយជាសមូហភាពផងដែរ ពិសេសយោធិនចំណុះអង្គភាព បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន អនុវត្តន៍ យ៉ាង ខ្ជាប់ខ្ជួន នូវវិធានការបីកុំ និង បី ការពារ ដេីម្បីទប់ស្កាត់ការឆ្លងជំងឺ កូវីដ ១៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តខិតខំអនុវត្តឲ្យបានល្អថែមទៀតក្នុងការគ្រប់គ្រងកម្លាំងយុទ្ធោបករណ៍របស់កងទ័ព ពង្រឹង របៀបរបបការងារ នឹងការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យឱ្យមានការរីកចម្រើនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទឲ្យកាន់តែប្រសើរឡើងថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner