គំរូមូលនិធិគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នៅអាហ្រ្វិកត្រូវផ្លាស់ប្ដូរ ខណៈចិនស្វែងរកមធ្យោបាយហិរញ្ញវត្ថុថ្មី

គំរូមូលនិធិរបស់ប្រទេសចិហៅថា​គំនិតផ្តួចផ្តើមខ្សែក្រវាត់​និងផ្លូវនៅអាហ្រ្វិក​ ត្រូវ​ជួប​ឧបសគ្គ ដោយ​សារ​ស្ថាន​ភាព​​បំណុល​កាន់​តែលំបាក​​ទៅ​ សម្រាប់ប្រទេសជាច្រើន​ ដោយសារជំងឺរាត​ត្បា​តរាតត្បា​ត​បាន​ជំរុញ​ឱ្យ​ទី​ក្រុងប៉េកាំងស្វែងរក​ មធ្យោ​បា​យ​ហិ​រញ្ញវ​ត្ថុ​ថ្មី​ ដើម្បីដោះស្រាយ​បញ្ហា​។

ជាទូទៅ​ ប្រទេសចិនបានធ្វើកា​រ​ប្តេជ្ញា​ចិ​ត្ត​​ផ្នែកហិរញ្ញវត្ថុដ៏ធំក្នុងអំឡុ​ង​ពេ​ល​កិច្ច​ប្រ​ជុំវេ​​ទិកាស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​​ការ​​ចិន-អាហ្រ្វិ​ក​ (FOCAC) ក្នុងរយៈពេល ២ ទស្សវត្សក​ន្ល​ងមក​នេះ​ ដោយប្រាក់នេះនឹង​ចូល​​​​​ទៅ​ក្នុ​ង​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ធំ​​ៗ រួមមានកំពង់ផែ ផ្លូវរថភ្លើង ផ្លូវហាយ​វេ​ និងទំនប់​ថា​មពលជាដើម​។​

ប៉ុន្តែ​ នៅក្នុងវេទិកាឆ្នាំនេះ​​ នៅរដ្ឋធានី Dak​ar ប្រទេសសេណេហ្គាល់ ផែន​ការ​របស់​ប្រទេសចិន​​ បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​នូវ​​គំរូ​ហិរញ្ញវត្ថុថ្មី​។

នៅឯ​វេទិការ​ FOCAC ​ឆ្នាំ ២០១៨ ទី​ក្រុង​ប៉េកាំង ប្រធានាធិប​តី Xi Jinping បាន​សន្យាផ្តល់ជំ​នួ​យ​ចំ​នួន ១៥ ពាន់​លានដុល្លារអាមេ​រិក និងកម្ចីគ្មានការ​ប្រា​ក់​ក្នុងចំណោមហិរញ្ញប្បទានសរុបចំនួន​ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់ ដោយ​ប្រទេសចិន​ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​វេទិការ​នៅ​ឆ្នាំ​នេះ​វិញ គឺ​មិន​ដូច​ឆ្នាំ​ ២០១៨​ ឡើយ​។

ថ្លែងទៅកាន់កិច្ចប្រជុំនៅទីក្រុង​ Dakar តាមរយៈតំណ​ភ្ជា​ប់​វីដេអូ​កា​លពីថ្ងៃទី ២៩ ខែវិ​ច្ឆិ​កា លោក Xi ក៏​មិន​បាន​ប្រ​កា​ស​ពី​ចំនួន​ទឹក​ប្រាក់​សម្រាប់​​ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ឡើយ​ (ដែល​ជាចំនួន​ទឹក​ប្រាក់​ផ្សេង​ពី​ទឹក​ប្រាក់​ ១០ ពាន់​លាន​ដុល្លារ ដែល​បាន​ប្រកាស់​ក្នុង​ឆ្នាំ ២០១៨​)​។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសន្យាថានឹងផ្តល់ប្រាក់ចំនួន​ ៤០ ពាន់​លានដុ​ល្លា​រ​អាមេរិក ​ដើម្បី​គាំទ្រដល់ការនាំចេញរបស់អាហ្វ្រិកទៅកាន់ប្រទេសចិន និងខ្សែឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុអាហ្រ្វិក ក៏ដូចជាលើកទឹកចិត្តក្រុមហ៊ុនចិនឱ្យបណ្តាក់ទុននៅអាហ្វ្រិកផងដែរ។

បើទោះ​ជា​មាន​ការ​សន្យា​ផ្ដល់​ទឹក​ប្រាក់​ ១០ ពាន់​លា​​នដុ​ល្លា​​រ​អាមេ​រិ​​កនៅ​ក្នុ​ង​បន្ទាត់​ឥណទាន​សម្រាប់​ស្ថាប័ន​ហិរ​ញ្ញវត្ថុអាហ្រ្វិក ចំ​នួនទឹកប្រាក់នេះបានថយ​ចុះ​​ពាក់កណ្តាលចាប់​ពី​ឆ្នាំ​ ២០១៨​។

ការ​រំ​ខានរបស់​កូវីដ​ បានធ្វើឱ្យបញ្ហាបំណុ​ល​កា​​​ន់​តែ​ស៊ីជ​ម្រៅ​ ស​​ម្រា​ប់ប្រជាជាតិអាហ្រ្វិក ​ដោយប្រទេស Zambia កាលពី​ឆ្នាំ​មុន​ បានក្លាយជាប្រទេសដំបូង​គេ ដែល​ខ​ក​ខា​ន​មិ​ន​បា​ន​ស​ងប្រាក់​វិញក្នុង​អំឡុង​ពេល​ជំងឺ​រាត​ត្បាត​។​ អ្នកវិភាគ​ជា​ច្រើ​ន​ បា​ន​និ​យាយ​ថា​​ គ្មាន​អ្នក​ណា​នឹក​ស្មាន​ដ​ល់​ទេ​ថា ប្រទេ​សចិ​ន​នឹង​កាត់​បន្ថយ​ការ​ផ្ត​ល់​ប្រាក់​​កម្ចី។

លោក Paul Nantulya សហការីស្រាវជ្រាវ​នៅ​មជ្ឈ​​ម​ណ្ឌ​លអាហ្រ្វិក សម្រាប់ការសិក្សាយុទ្ធសា​ស្ត្រ​នៅ​សាកលវិទ្យាល័យ​ការ​ពា​រ​ជា​តិ​នៃ​ទី​ក្រុ​ង​វ៉ា​ស៊ីនតោន បាននិយាយថា ការប្តេជ្ញាចិត្តផ្តល់ហិរញ្ញ​ប្ប​ទា​ន​ផ្ទាល់​របស់​ប្រទេ​ស​ចិន ដែ​ល​នៅតែមានស្ថិរភាព​ចំ​នួ​ន ៦០ ពាន់​លា​​នដុល្លារសម្រាប់កិ​ច្ច​ប្រ​ជុំ​កំ​ពូល FOCAC ឆ្នាំ ២០១៥ និង ២០១៨ អាច​នឹង​ត្រូវ​ធ្លា​ក់​ចុះ ឬ បាត់​ទៅ​វិ​ញ​ទាំងស្រុ​ង​។

លោក Nantulya បាននិយាយថា៖ «ប្រទេស​ចិន បានកំពុងផ្តល់សញ្ញា​យ៉ា​ង​ខ្លាំ​ង​ថា​ ខ្លួន​ចង់​ផ្លាស់ប្តូ​រ​ឆ្ពោះទៅ​រក​គំ​រូហិរញ្ញប្បទានរវាង​វិ​ស័​​យ​ឯ​ក​ជ​ន និង​​វិស័យឯកជ​​នវិញ​។ ធនាគារ​គោល​ន​យោ​បា​យ​របស់​ប្រ​ទេ​ស​ចិន​ បាន​បង្កើន​​ការ​ព្រួយបារម្ភកាន់តែខ្លាំ​​ង​ឡើងអំពីសមត្ថភាពរបស់អ្នក​ខ្ចី​​ក្នុងការសងប្រាក់កម្ចី​ ​និង​មាន​ការ​ប្រុ​ងប្រយ័ត្ន ចំពោះ​​​ការពង្រីកហិ​រញ្ញ​វត្ថុ​»​។​

លោក Nantulya បាន​ចង្អុលអំពី​ ស្ថាបត្យកម្ម​នយោបាយ​​​ប​ក្ស​កុម្មុយនិស្ត​ក្នុង​​ប្រទេស​ចិនថា​​៖ «ប្រសិន​បើ​ប្រាក់​កម្ចី​មិន​ដំ​ណើរ​កា​រ និងការពន្យាពេលប​ន្ត​កើ​ន​​ឡើ​ង លោក Xi អាចប្រឈ​ម​មុខ​នឹង​​ផល​វិបាក​នយោបាយ​នៅពេ​លគាត់កំ​ពុងព​ង្រឹងការគ្រប់គ្រង​ចំ​ពេ​ល​មានការរាតត្បាតជាសកល»​។​

លោក Nantulya បាននិយាយ​​ថា​ ​ប្រទេសចិនក៏កំពុងមានប្រតិកម្ម ចំ​​ពោះសម្ពាធផងដែរ ខណៈ​ដែល​ក្រុម​ពលរ​ដ្ឋ​អា​ហ្វ្រិក សហជីព និងអ្នកបរិស្ថាន បានរិះគន់កាន់តែខ្លាំងឡើង ចំ​ពោះកិច្ចព្រមព្រៀងហេដ្ឋារ​ចនា​សម្ព័ន្ធ​ ដែល​ផ្ត​ល់ហិរញ្ញប្បទានដោយចិន។

​​ទោះ​យ៉ាងណា​ ក៏​គេ​សង្កេត​​ឃើញ​​សម្ពាធពីបរទេសក្នុងទម្រ​​ង់​នៃការចោទប្រកាន់ទាក់ទងនឹងបំណុល ​និ​ង​ និរ​​ន្តរភាពបំណុលផងដែរ។

​​ការចង្អុលបង្ហាញ​អំ​ពីវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀត​ បានកើតឡើងនៅពេល​ ដែលធនា​គារនាំចេញ​-នាំ​ចូល​រ​បស់ប្រទេសចិនក្នុងឆ្នាំ ២០១៨ បានបដិសេធមិ​ន​ផ្តល់ហិរញ្ញប្បទានដល់ការ​ព​ង្រីក​ផ្លូ​វដែក​ស្តង់ដារ​របស់​ប្រទេស​​កេនយ៉ាទៅកាន់ព្រំដែនជាមួយប្រ​ទេ​​សអ៊ូ​ហ្គ​ង់ដា​។

ប៉ុន្តែ​ មន្ត្រីចិន និងអ្នកសង្កេតការ​ណ៍​​ផ្សេង​ទៀ​ត​និ​យា​យថា នេះមិនមែនមានន័យ​ថា​ ចិនកំពុងកាត់បន្ថយ​កា​រ​ផ្ត​ល់មូ​ល​​និធិសម្រាប់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក​នោះ​​ទេ ​​ប៉ុន្តែផ្ទុយទៅវិញ ប្រទេស​នេះ​នឹងប្រើប្រា​ស់វិ​ធី​ច្នៃ​ប្រឌិ​តបន្ថែមទៀត ដើ​ម្បីផ្តល់មូលនិធិដល់គម្រោងនៅទីនោះ។

លោក Wu Peng អគ្គនាយកនៃនាយកដ្ឋានកិច្ចកា​រ​​អាហ្វ្រិ​កនៃក្រសួងការបរទេសចិន បានបង្ហោះ​នៅ​លើ Twitter នៅថ្ងៃទី ៤​ ខែធ្នូ ថា ​«វិធីច្នៃប្រឌិតថ្មីនៃការផ្តល់​​ហិរញ្ញប្បទាននឹងត្រូវបានរុ​ក​រក» ដើម្បី​គាំទ្រ​ដល់​កា​រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់​​ទ្វី​បអា​ហ្រ្វិក។

បើទោះជា​លោក​ Wu មិនបានបង្ហាញពីចំនួនសរុប ដែលចិ​នកំពុងធ្វើនៅវេទិការ​ F​OCAC ក្ដី​ឯកអគ្គរ​ដ្ឋ​ទូ​ត​ចិ​ន​ប្រ​ចាំ​នៅ​ Kenya លោក Zho​u Pingjian បាននិយាយថា​៖​ «ការគាំទ្រផ្នែកហិ​រ​ញ្ញ​វត្ថុ​ពី​ប្រទេស​ចិន​ទៅ​កា​ន់​ទ្វី​បអាហ្រ្វិកនឹងកើ​ន​ឡើ​ង​តែ​ប៉ុណ្ណោះ។ វានឹងមិនកា​​ត់បន្ថយឡើយ»។

ប្រភព៖​ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner