រដ្ឋបាលលោក បៃដិន កំពុងស្វែងរកការពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ខណៈប្រមុខការទូតអាមេរិកចាប់ផ្តើមធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ចូ បៃដិន នឹងស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខការទូតរបស់ខ្លួនទៅកាន់តំបន់នេះនៅក្នុងសប្តាហ៍នេះ ស្របដែលពេលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីបង្កើតរណសិរ្សរួបរួម ប្រឆាំងនឹងឥទ្ធិពលចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ជាលើកដំបូងរបស់លោក មុនពេលបន្តទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃ។ លោក ប្លីងខិន ត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាសុខភាព ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាមួយសមភាគីរបស់លោក។

ការធ្វើដំណើរលើកដំបូងរបស់លោក ប្លីងខិន ទៅកាន់តំបន់នេះ គឺធ្វើតាមការអត្ថាធិប្បាយរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដែលកាលនោះ លោកបានសន្យាថា នឹងបង្កើតយុទ្ធសាស្ត្រថ្មីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅក្នុងតំបន់នេះ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិករូប​នេះដែរ បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ក្នុង​តំបន់​របស់​ប្រទេស​ចិន និង​ការ​ឈរ​ជើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner