អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧១លាន៩ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣២ម៉ឺននាក់ និងជាសះស្បើយ២៤៣លាន៧៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧១លាន៩ម៉ឺន៧ពាន់២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣២ម៉ឺន៨ពាន់៥០៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤៣លាន៧៥ម៉ឺន៤ពាន់៣៥០នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥១លាន១ម៉ឺន៨ពាន់២៨២នាក់ ស្លាប់ចំនួន៨១ម៉ឺន៩ពាន់៣១៥នាក់ និងជាសះស្បើយចំនួន៤០លាន១៥ម៉ឺន៤ពាន់៧០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧០ម៉ឺន៣ពាន់៦៤៤នាក់ ស្លាប់៤៧ម៉ឺន៥ពាន់៨៨៨នាក់ និងជាសះស្បើយ៣៤លាន១៣ម៉ឺន៨ពាន់៧៦៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១៩ម៉ឺន១ពាន់៩៤៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៩៨០នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner