ទីក្រុងប៉េកាំងប្រកាសប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់កុ្រមប្រទេស G7 ចូលកិច្ចការផ្ទៃក្នុងរបស់ចិន

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនបានលើកឡើងថា ទីក្រុងប៉េកាំងប្រកាសប្រឆាំងដាច់ណាត់ចំពោះក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬ G7 ដែលលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ការ​កត់សម្គាល់​នេះ​បាន​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​នេះរបស់​ក្រុមរដ្ឋ​មន្ត្រី​ការ​បរទេស G7 ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គោល​នយោបាយ​ក្នុង​ស្រុក​របស់​ប្រទេស​ចិន។

ប្រតិកម្មខ្លាំងៗរបស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមដែលចេញដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Elizabeth Truss ប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ Liverpool G7 កាលពីថ្ងៃអាទិត្យបានសម្តែងការព្រួយបារម្ភអំពីតំបន់ស្វយ័តស៊ិនជាំង ទីបេ ហុងកុង រួមទាំងស្ថានភាពនៅសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ជំហររបស់ចិនលើបញ្ហាទាំងនេះគឺស្រប និងច្បាស់លាស់ ដោយជំរុញឱ្យក្រុមប្រទេស G7 បញ្ឈប់ពីការធ្វើឱ្យខូចមុខមាត់ចិនដោយចេតនា និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។

លោក Wang ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសផ្សេងទៀតបោះបង់ការឃុំឃាំងដោយបំពានលើប្រជាជនរបស់ប្រទេសដទៃ ការគាបសង្កត់មិនសមហេតុផលចំពោះក្រុមហ៊ុនមួយចំនួន និងវិធានការបង្ខិតបង្ខំតាមអំពើចិត្ត ដូចជាការដាក់ទណ្ឌកម្មជាឯកតោភាគីខុសច្បាប់ជាដើម។ ទន្ទឹមនេះ លោក Wang ក៏បានអំពាវនាវឱ្យបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិបើកចំហ រួមបញ្ចូលតម្លាភាព និងមិនរើសអើង ហើយគោរពសិទ្ធិ និងផលប្រយោជន៍អភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសដទៃទៀត៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner