ទូច ដេវីដ ជម្រើសជាតិប្រដាល់សកល និយាយថា ចូលរួមស៊ីហ្គេមលើកដំបូងនៅវៀតណាម ឈ្នះមេដាយកម្រិតណាក៏យក

កីឡាករ ល្អកណ្តាប់ដៃ ទូច ដេវីដ ជម្រើសជាតិប្រដាល់សកលកម្ពុជា ដែលកំពុងសម្រួចសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម បាននិយាយថា ការចូលរួមលើកដំបូងនៅប្រទេសវៀតណាមដែលជាបទពិសោធន៍ទី១ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់អាស៊ាននេះ ឈ្នះមេដាយកម្រិតណាក៏បានឲ្យតែប្រជែងដណ្តើមបានជូនកម្ពុជា។

ទូច ដេវីដ អះអាងថា ការត្រៀមខ្លួនទៅប្រទេសវៀតណាមនេះ គេបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកទាំងគ្រូខ្មែរ និងគ្រូបរទេស ព្រោះថា បើគេទទួលបានមេដាយពីការប្រជែងព្រឹត្តិការណ៍តំបន់អាស៊ានមួយនេះ គេនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពិសេស គេទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលជួយឲ្យជីវភាពគ្រួសារបានប្រសើឡើងផងដែរ។
ដេវីដ បញ្ជាក់ទៀតថា ការប្រជែងនៅក្នុងស៊ីហ្គេម ការឈ្នះបានមេដាយពិតជាលំបាកខ្លាំងណាស់ព្រោះគេក៏ហាត់យើងក៏ហាត់ដូចគ្នា ប៉ុន្តែសម្រាប់ការចូលរួមលើកដំបូងនេះ រូបគេនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំយកមេដាយមកជូនកម្ពុជា។


គួររំលឹកថា កីឡាករជម្រើសជាតិទូច ដេវីដ កីឡាករទើបតែជាប់ជម្រើសក្នុងឆ្នាំ២០២១នេះទេ ដោយសាគេជាប់ចំណាត់លេខ១ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០កន្លងទៅ។សូមបញ្ជាក់ថា ទូច ដេវីត បានជាប់ជាជើងឯករង ការប្រកួតប្រដាល់Ultimate Boxing Championship2021លើប្រភេទទម្ងន់៦៣គីឡូក្រាមកន្លះ ដោយចាញ់ពិន្ទុ កីឡាករជម្រើសជាតិ វី សុភ័សក្នុងវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner