សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធាក់ម៉ូតូប្លន់រហូតទៅដល់៩នាក់ បានជាបន្តបន្ទាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះមានស្រីម្នាក់ ជាមុខសញ្ញាធាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រីនឹងអ្នកទទួលផលចោរកម្មម្នាក់ទៀត។ ប្រតិបត្តិការ នេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលេីនេះ ជាមុខសញ្ញាវាយ ធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋតាមផ្លូវនាពេលរាត្រីរួចប្លន់តែម្តង។ ជនរងគ្រោះប្ដី មានឈ្មោះ ស៊ានតុលា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកប្រពន្ធ មានឈ្មោះ ស្រី អូន អាយុ ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។

គួបញ្ជាក់ថា កាលពីយប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាក suzuki និច មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TZ-9210 បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៩នាក់ នឹងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមច្បាប់ ចំណែកបក្ខពួកដែលសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner