ក្រសួងពាណិជ្ជកម្មបញ្ចេញរបាយការណ៍ចំណាយ និងការរកប្រាក់ចំណូល (Video Inside)
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ចេញនូវរបាយការណ៍ជុំវិញការចំណាយត្បិតត្បៀត និងការប្រមូលប្រាក់ ចំណូលបានច្រើនលើសផែនការរំពឹងទុកសម្រាប់ឆ្នាំ២០២១ដែលជិតនឹងដាច់នាប៉ុន្មានថ្ងៃទៅមុខទៀតនេះ។
យោងតាមរបាយការណ៍, ការចំណាយក្នុងរយៈពេល១១ខែឆ្នាំ២០២១មានប្រមាណ១៧លានដុល្លារដែលស្មើ នឹង៧០កណ្តក់សញ្ញា០៨ភាគរយនៃផែនការថវិកាចំណាយ២៥លានដុល្លារសម្រាប់ឆ្នាំ២០២១។ របាយការណ៍ បានបង្ហាញដែរថា បើគិតពីការរកចំណូលរបស់ក្រសួងពាណិជ្ជកម្មនោះវិញ គឺគិតត្រឹមខែវិច្ឆិកានេះ ក្រសួងបាន ប្រមូលចំណូលសរុបបានប្រមាណ១៣លានដុល្លារដែលស្មើនឹង១២៥កណ្តក់សញ្ញា៤៨ភាគរយប្រៀបធៀបនឹង ផែនការថវិកាឆ្នាំ២០២១ដែលដាក់ចុះនូវតួលេខរកប្រាក់ចំណូលចំនួនប្រមាណ១០លានដុល្លារនោះទេ។