អូមីក្រុង បន្តរំខានផែនការធ្វើដំណើរនៅថ្ងៃចុងសប្តាហ៍នៃកម្មវិធីបុណ្យណូអែល

ក្រុ​មហ៊ុន​អា​កា​សច​រណ៍​ជុំ​វិ​ញ​ពិ​ភពលោក បា​ន​លុបចោលជើងហោះហើ​រ​រយៈពេល ៣ ថ្ងៃ​ជា​ប់ៗ​​គ្នា​កាល​ពី​ថ្ងៃ​ អាទិត្យ ខ​ណៈ​ដែ​លនាវិកត្រូវបានផ្អាកចំពេលមា​ន​កា​រ​រី​ក​រា​លដាលនៃការឆ្លងវ៉ារ្យ៉ង់អូមីក្រុង​ ដែល​អា​ច​ឆ្លង​បាន​ខ្ព​ស់ ដោយ​ប​ង្ខំអ្ន​​កធ្វើដំណើរបុណ្យណូអែលរា​ប់​ម៉ឺ​ន​នា​ក់ឱ្យផ្លាស់ប្តូ​រ​ផែ​ន​ការរបស់​ពួក​គេ។​

យោង​តាម​គេហទំព័រតា​ម​ដាន បាន​ឱ្យដឹ​​ងថា ជើងហោះហើរជាង ៦០០០ ត្រូវ​បា​ន​លុ​បចោ​ល​នៅ​ទូទាំង​ពិភព​លោ​ក​ក្នុងអំឡុងចុងសប្តាហ៍បុ​ណ្យ​ណូ​អែ​ល​ដ៏​វែ​ង ហើយរាប់ពាន់ផ្សេ​ង​ទៀ​ត​ត្រូវបានពន្យារពេ​ល ដោយ​សារ​វ៉ារ្យ៉ង់អូមីក្រុង។​​

ទិន្នន័យ​រ​បស់ FlightAware បានប​ង្ហា​ញ​ថា​ នៅទូ​ទាំង​ពិភព​លោក ក្រុមហ៊ុន​អាកាសចរណ៍​នានា​ បាន​លុប​ចោលជើ​ងហោះហើរប្រ​ហែល ២២០០ ជើង​ហោះ​ហើរ​ គិត​ត្រឹមព្រឹកថ្ងៃអាទិត្យ​ ធ្លាក់​ចុះ​ពី ២៨០០​ ជើង​ហោះ​ហើរ​​ បើ​ប្រៀប​មុន​មួយ​ថ្ងៃ​។

ក្រុមហ៊ុន​អាកាសចរ​ណ៍​ពាណិ​ជ្ជកម្ម​ បា​នលុបចោលជើងហោះហើរជាង ៧២០ សម្រាប់​ការ​ចូល ឬ​ចេញ​ពី​សហរដ្ឋអា​មេ​រិ​កកាលពីថ្ងៃអាទិត្យ​។​ នេះ​បើយោងតាមការបូកសរុ​ប​របស់ FlightAware ។

ប្រភព៖​ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner