រុស្ស៊ីហ្វឹកហ្វឺនការវាយប្រហារតាមអាកាសក្បែរព្រំដែនប្រទេសលោកខាងលិច បន្ទាប់ពីលោក ពូទីន ព្រមានប្រឆាំងនឹងបន្ទាត់ក្រហម
ម៉ូស្គូ៖ សារព័ត៌មាន Interfax បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានធ្វើសមយុទ្ធយោធាមួយ ដើម្បីអនុវត្តការវាយឆ្មក់តាមអាកាសដ៏ធំពីសំណាក់សត្រូវ។
សមយុទ្ធនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានខ្ទាស់រុស្ស៊ីទៅក្នុងទីតាំងមួយដែលខ្លួនគ្មានកន្លែងណាត្រូវថយក្រោយឡើយ។ សារព័ត៌មាន Interfax បានបន្ថែមថា ទាហានប្រហែល ១ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ។ កងទ័ពមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍វិញ បន្ទាប់ពីសមយុទ្ធនៅជិតអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya 1 កាលពីថ្ងៃអាទិត្យ លោក ពូទីន បាននិយាយថា “ខ្ញុំបាននិយាយអំពី ‘បន្ទាត់ក្រហម’ ដែលយើងជឿថា មិនគួរត្រូវបានឆ្លងកាត់…. បញ្ហាគឺថា យើងគ្មានកន្លែងណាដែលត្រូវត្រលប់ទៅ… ពួកគេ [ណាតូ] បានច្របាច់យើងប្រឆាំងនឹងបន្ទាត់បែបនេះ។ នាឱកាសនោះដែរ លោក ពូទីន ក៏បានអំពាវនាវដល់ប្រជាជនរុស្ស៊ី ប្រជាជនអ៊ុយក្រែន ប្រជាជនអឺរ៉ុប និងសហរដ្ឋអាមេរិក ឱ្យយល់អំពីខ្លឹមសារនៃសំណើសន្តិសុខដែលផ្ញើដោយទីក្រុងម៉ូស្គូទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ៕ ប្រភព៖ CGTN