កីឡាករឆ្នើម Gavi របស់ក្លឹប Barcelona នឹងក្លាយជាមហាសេដ្ឋីជាមួយនឹងកិច្ចសន្យាថ្មី នាពេលឆាប់ៗខាងមុខ
អត្ថបទដោយ៖
សារ៉ាន ទីងី
យុវជនBARCELONA កីឡាករ Gavi រកបានត្រឹមតែ 1,600 ផោនក្នុងមួយសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃនេះ ។
កីឡាករវ័យ 17 ឆ្នាំរូបនេះនៅតែទទួលបានប្រាក់ខែក្រុមយុវជន ប៉ុន្តែត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងជួរសម្រាប់កិច្ចព្រមព្រៀងថ្មី តម្លៃរហូតដល់ ១.៧ លានផោនដែលនឹងធ្វើឱ្យគេក្លាយជាមហាសេដ្ឋីក្នុងពេលឆាប់ៗ។
កីឡាករវ័យក្មេងរូបនេះត្រូវបានផ្ដល់ឱកាសជាលើកដំបូងដោយ Ronald Koeman ដោយស្ថិតក្រោមការបង្វឹករបស់លោក Xavi ។កិច្ចសន្យាថ្មីនេះនឹងធ្វើឱ្យកីឡាករវ័យក្មេងរូបនេះរួមរស់ជាមួយក្រុម Catalans រហូតដល់ឆ្នាំ 2026 ។
សូមបញ្ជាក់ថា Gavi ទទួលបានប្រាក់ឈ្នួលត្រឹមតែ ៨៥,០០០ ផោនក្នុងមួយឆ្នាំ ប៉ុណ្ណោះ សម្រាប់ការលេង ២១ ដងនៅ LaLiga និង Champions League នៅរដូវកាលនេះ ដោយរកបានតែមួយគ្រាប់ទល់នឹង Elche និង Assists បីគ្រាប់៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។