Virgil van Dijk និយាយថា Liverpool ‘ត្រូវតែកែលម្អ’ ដើម្បីឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ
អត្ថបទដោយ៖
សារ៉ាន ទីងី
Virgil van Dijk សារភាពថា Liverpool ‘ត្រូវតែកែលម្អ’ ប្រសិនបើចង់ប្រជែងពានរង្វាន់ Premier League នៅរដូវកាលនេះ។
ខ្សែការពារ Liverpool បានត្រលប់មកក្រុមហង្សក្រហមវិញបន្ទាប់ពីជួបវិបត្តិ Covid-19 សម្រាប់ប្រកួតចាញ់ក្រុម Leicester City 1-0 កាលពីថ្ងៃអង្គារ។
Van Dijk បានប្រាប់ Amazon Prime បន្ទាប់ពីការប្រកួតថា “ខ្ញុំគិតថា ពួកគេការពារបានល្អ សរុបមក ក្រុមយើងលេងមិនល្អទេ។ យើងត្រូវមើលខ្លួនឯងហើយកែលម្អដែលយើងនឹងធ្វើ។ វាជាផ្នែកមួយនៃបាល់ទាត់។ ពួកយើងនឹងបន្តព្យាយាមរហូតដល់ទីបញ្ចប់យើងបានបង្កើតឱកាសដ៏ល្អ ។’
កីឡាករវ័យ 30 ឆ្នាំរូបនេះក៏បានសារភាពថាមានកំហុសផ្នែកខ្លះក្នុងការស៊ុតបញ្ចូលទីរបស់ Leicester ដោយទទួលស្គាល់ថា Liverpool បានផ្តល់កន្លែងទំនេរច្រើនដល់ Lookman ក្នុងការបណ្តេញ Alisson នៅជិតបង្គោលទី៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។