អ្នកវិទ្យាសាស្ត្រអង់គ្លេស៖ រលកអូមីក្រុងមិនដូចជារលកវ៉ារ៉្យង់មុនៗទេ
អ្នកវិទ្យាសាស្ត្រអង់គ្លេសលើកឡើងថា រលកអូមីក្រុង មិនដូចរលកវ៉ារ៉្យង់មុនៗ ដែលយើងបានឃើញទេ ហើយអត្រាស្លាប់ ដោយវីរុសកូវីដខ្ពស់នៅចក្រភពអង់គ្លេសគឺជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។
លោក Sir John Bell សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Oxford និងជាទីប្រឹក្សាវិទ្យាសាស្ត្រជីវិតរបស់រដ្ឋាភិបាល បាននិយាយថា៖ «ទោះបីជាករណីចូលមន្ទីរពេទ្យ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ជំងឺនេះហាក់ដូចជាមិនសូវធ្ងន់ធ្ងរ ហើយមនុស្សជាច្រើនចំណាយពេលខ្លីក្នុងការព្យាបាល។ អ្នកជំងឺតិចជាងមុន កំពុងត្រូវការអុកស៊ីសែន ហើយរយៈពេលស្នាក់នៅជាមធ្យមគឺធ្លាក់ចុះដល់ទៅបីថ្ងៃ»។
អ្នកវិទ្យាសាស្ត្រមួយចំនួន បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលមិនណែនាំការរឹតបន្តឹងវិធានកូវីដបន្ថែមទៀតនៅក្នុងប្រទេសអង់គ្លេសមុនថ្ងៃចូលឆ្នាំសកល ដោយអ្នកខ្លះពិពណ៌នាថាវាជា ភាពខុសគ្នាដ៏ធំបំផុតរវាងដំបូន្មានវិទ្យាសាស្ត្រ និងច្បាប់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក។
ពួកគេបានសម្តែងការព្រួយបារម្ភថា ខណៈពេលដែលវ៉ារ្យ៉ង់អូមីក្រុង ហាក់ដូចជា ស្រាលជាង និងអាចឆ្លងបានខ្ពស់ មានន័យថា ចំនួនចូលមន្ទីរពេទ្យ និងការស្លាប់ អាចកើនឡើងយ៉ាងឆាប់រហ័ស បើគ្មានអន្តរាគមន៍។
នាយកប្រតិបត្តិ NHS Providers លោក Chris Hopson បាននិយាយថា យើងនៅតែមិនច្បាស់ថាតើនឹងមានអ្វីកើតឡើងនៅពេល ដែលអត្រាឆ្លង ចំពោះមនុស្សចាស់ចាប់ផ្តើមកើនឡើង។ ដូច្នេះ យើងទាំងអស់គ្នានៅតែរង់ចាំមើល តើយើងនឹងឃើញការកើនឡើងគួរឱ្យកត់សម្គាល់ទាក់ទងនឹងចំនួនអ្នកជំងឺ ដែលចូលមកមន្ទីរពេទ្យជាមួយនឹងអាការៈធ្ងន់ធ្ងរដោយសារអូមីក្រុងដែរឬទេ?
ប្រភព៖ The Guardian